មានក្លិបចំនួន ៣ ចង់បានកីឡាករ Neymar JR នៅរដូវក្តៅនេះ

កាសែតរបស់ប្រទេសអង់គ្លេសមួយបានចុះផ្សាយថាក្លិប​ Manchester United មានបំណងចង់នាំយក​ខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain គឺកីឡាករ​ Neymar JR មក old trafford នៅក្នុងរដូវក្តៅខាងមុខនេះ ខណៈក្រុមតោខៀវ Chelsea នឹង Newcastle United ចង់បានរូបគេនេះដូចគ្នា ។

ក្លិបយក្ស​របស់ប្រទេសបារាំង Paris Saint-Germain ចង់ដាក់តម្លៃសមរម្យណាមួយសម្រាប់ក្លិបទាំង៣ របស់ អង់គ្លេស នេះ ដើម្បី​ប៉ះប៉ូវ​នឹង​តម្លៃ​ប្រមាណ ២៣៨លាន​ដុល្លារ ដែល​ខ្លួន​បាន​ទិញ​ពី Barcelona កាល​ពី​
ឆ្នាំ២០១៧ នេះបើយោងតាម​ប្រភព​សារព័ត៌មានមួយ​របស់ប្រទេសអង់គ្លេសបានចុះផ្សាយកាលពីពេលថ្មីៗនេះ។

គួរបញ្ចាក់ផងដែលថាខ្សែប្រយុទ្ធប្រេសុីលរូបនេះបានចូលរួមជាមួយក្លិប PSG​ តាំងពីឆ្នាំ២០១៧​ មកម្លេះរូបគេលេងបាន ១៧៣ប្រកួត​ នឹងរកគ្រាប់បាល់បានចំនួន ១១៨គ្រាប់ ៕

អត្ថបទដែលជាប់ទាក់ទង