តើអ្នកចាំទី Teerawat Kaewwilai បាននិយាយអ្វីខ្លះក្រោយចប់ការប្រកួតកាលពីម្សិលមិញ ?

បាល់ទាត់ហ្វូតសាលថៃ៖ ក្រុម Blue Wave Chonburi បានយកឈ្នះលើក្រុម Bangkok BTS ក្នុងលទ្ធផល ២-០ នៃពានរង្វាន់ Thai Futsal League កាលពីម្សិលមិញនេះ ដែលធ្វើឲ្យពួកគេមិនទាន់ស្គាល់ពាក្យថាចាញ់នោះទេសម្រាប់រដូវកាល២០២៣នេះ នឹងឈរលើកំពូលតារាងនៃការប្រកួតហ្វូតសាលលីគរបស់ប្រទេសថៃ។

កីឡាករ Teerawat Kaewwilai ជាអ្នកចាំទីរបស់ក្រុម Chonburi បាននិយាយថាក្នុងកិច្ចសម្ភាសន៍មួយថារូបគេពិតជាសប្បាយចិត្តខ្លាំងក្នុងការជួយអោយក្រុមខ្លួនទទួលបាន ៣ពិន្ទុសម្រាប់ការប្រកួតដល់តានតឹងមួយនេះ រូបគេបានបន្ថែមទៀតថាខ្លួនពិតជាមានសម្ពាធខ្លាំងណាស់នៅមុខការប្រកួតមួយនេះមកដល់ដោយសារតែក្រុមខ្លួនធ្លាប់ចាញ់គូរប្រកួតមួយនេះកាលពីរដូវកាលមុន។

គួរបញ្ចាក់ផងដែរថាកាលពីរដូវកាលមុនក្រុមបាល់ទាត់ហ្វូតសាល Blue Wave Chonburi បានត្រឹមតែគ្រងជើងឯករងប៉ុណ្ណោះនៃពានរង្វាន់ Thai Futsal League ឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង