តម្លៃសំបុត្រចូលទស្សនាការប្រកួររបស់ Inter Miami កើនតម្លៃច្រើនជាងមុន ៥ដងបន្ទាប់ក្លិបយកបាន Lionel Messi

កាលពីពេលថ្មីៗមានការប្រកាសដ៏គួរអោយភ្ញាក់ផ្អើលមួយ អំពីការផ្ទេររបស់កីឡាករ Leo Messi ទៅចូលរួមក្លិប Inter Miami នៃលីគកំពូលរបស់អាមេរិក នេះយោងតាម TickPick តម្លៃសំបុត្រសម្រាប់ការប្រកួតរវាងក្រុម LAFC ទល់និង Inter Miami បានកើនតម្លៃជាង ៥ដង បន្ទាប់ពីក្រុមកូនពៅនៃលីគកំពូល MLS មួយនេះយកបានកំពូលកីឡាករឆ្នើម Lionel Messi មករួមក្រុម។

យ៉ាងណាមិញ ជំនួបរវាង LAFC ទល់និង Inter Miami ធ្វើឡើងនៅថ្ងៃទី ៤ខែកញ្ញា ឆ្នាំ២០២៣ឯណោះ។ ជាការពិតណាស់តម្លៃសំបុត្រធម្មតានៃការប្រកួតនោះគឺត្រឹមតែ ៨១ដុល្លារប៉ុណ្ណោះ មុននឹងមានវត្តមានរបស់ខ្សែប្រយុទ្ធវ័យ ៣៥មកដល់ តែពេលនេះអ្វីៗប្រែប្រួលហើយ ដោយសេចក្តីប្រកាសចុងក្រោយបានបញ្ជាក់ថា តម្លៃសំបុត្រសម្រាប់ការចូលទស្សនាការប្រកួតនេះ បានកើនឡើងដល់ទៅ ៤២២ ដុល្លារ។

គួបញ្ជាក់ផងដែរថា Lionel Messi អាចនឹងបង្ហាញខ្លួនជួយក្រុមជាលើកដំបូងពេលប៉ះជាមួយក្រុម Cruz Azul នៅថ្ងៃទី ២១ ខែកក្កដាខាងមុខនេះ យ៉ាងណាវត្តមានរបស់ Messi ក៏បានធ្វើឲ្យក្លិបមួយនេះកើនចំនួនអ្នកតាមដានទ្វេរដង៕

អត្ថបទដែលជាប់ទាក់ទង