ត្បិតតែមាន Cristiano Ronaldo ក៏ពិតមែន ប៉ុន្តែ Al Nassr មិនមែនជាក្រុមដែលមានអ្នកចូលទស្សនាផ្ទាល់ច្រើនជាងគេនៅ Saudi Pro League នោះទេ
គ្មានការងើយឆ្ងល់ទេដែល Ronaldo បានបង្កើនចំណាប់អារម្មណ៍មកលើបាល់ទាត់នៅមជ្ឈិមបូព៌ា បន្ទាប់ពីគាត់បានមកដល់ Al Nassr កាលពីខែមករាឆ្នាំមុន លើការផ្ទេរដោយឥតគិតថ្លៃ ហើយវានឹងមិនមានការងើយឆ្ងល់ទេថានឹងមានការចាប់អារម្មណ៍កាន់តែខ្លាំងចាប់ពីរដូវកាលក្រោយជាមួយនិងមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីតដ៏សម្បើមដើម្បីអភិវឌ្ឍន៍លីគមួយនេះអោយកាន់តែល្បីជាងមុន ជាមួយការនាំចូលកីឡាករកំពូលៗមកពីតំបន់អ៊ឺរ៉ុប។
ជាមួយគ្នានេះដែរ Ronaldo ក៏បានដឹងរួចហើយថាគាត់នឹងត្រូវបានជួបជាមួយអតីតដៃគូប្រយុទ្ធរបស់គាត់នៅ Real Madrid គឺ Karim Benzema នៅពេលដែល Al Nassr ជួបតទល់ជាមួយ Al Ittihad ក្នុងយុទ្ធនាការប្រកួតរបស់ពួកគេ។ ជាកាពិតណាស់រដូវកាលក្រោយលីគកំពូលអារ៉ាប់មួយនេះនឹងកាន់តែមានប្រជាប្រិយភាពជាងមុនទ្វេដងបន្ទាប់ពីមានវត្តមានកំពូលកីឡាករល្បីៗមកចូលរួម ហើយអ្នកចូលទស្សនាក្នុងកីឡាដ្ឋានផ្ទាល់ក៏កាន់តែច្រើនជាងមុនផងដែរ។
យ៉ាងណាមិញបើយើងក្រលែកទៅកាន់យុទ្ធនាការរដូវកាល 21/22 Al Nassr បាននាំយកអ្នកគាំទ្រជាមធ្យមចំនួន 8,121នាក់ ចូលទៅក្នុងកីឡដ្ឋានរបស់ពួកគេដែលដែលមានទំហំផ្ទុកអ្នកទស្សនា 25,000 កៅអី ហើយមួយឆ្នាំក្រោយមកចំនួនអ្នកចូលទស្សនាជាមធ្យមមានរហូតដល់ 17,638នាក់ បន្ទាប់ពីការមកដល់របស់ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាល៕