កីឡាកទាំង ៥នាក់ដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងសតវត្សទី ២១

តោះ មិត្តអ្នកអានទាំងអស់គ្នា មកដឹងពីកីឡាករទាំង ៥រូប ដែលស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំសតវត្សទី ២១ និងសូមបញ្ជាក់ថា នេះជាគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងលីគកំពូលទាំងប្រាំរបស់អឺរ៉ុប ក្នុងការប្រកួតពានរង្វាន់ធំៗ និងការប្រកួតជម្រើសជាតិផងដែរ។

៥, Zlatan Ibrahimovic – ៤៥៦ គ្រាប់
ដោយ​​ជំនាញ​មិន​គួរ​ឱ្យ​ជឿ និង​រាងកាយដ៏រឹងមាំថែមទាំងបច្ចេកទេសល្អធ្វើឲ្យ​ Ibrahimovic បាន​ធ្វើឲ្យ​ក្លិប​ធំៗ​មួយ​ចំនួន​ក្នុង​ពិភពលោកយករូបគេចូល​រួម​ដូចជា៖ Ajax, Juventus, Barcelona, ​​Paris Saint-Germain, Manchester United ចុងក្រោយ AC Milan ខ្សែប្រយុទ្ធរូបនេះ បានចាប់ផ្តើមអាជីពរបស់ខ្លួនក្នុងឆ្នាំ ១៩៩៩ ជាមួយក្លិប Malmö FF ដែលស្ថិតប្រទេស Sweden ហើយទើបតែចូលនិវត្តន៍ជាមួយក្លិប AC Milan ថ្មីៗនេះ។

៤, Karim Benzema – ៤៥៧ គ្រាប់
ម្ចាស់ពាន Ballon d’Or ២០២២ ត្រូវបានគេកត់សម្គាល់យ៉ាងចាប់តាំងពីចូលរួមជាមួយក្លិប Real Madrid ក្នុងឆ្នាំ ២០០៩ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះក៏ជាកីឡាករសំខាន់មួយដែលក្រុមស្ដេចសរត្រូវការជាខ្លាំង ប៉ុន្តែថ្មីៗនេះរូបគេបានចូលរួមជាមួយក្លិបក្នុងប្រទេសអារ៉ាប៊ីសាអូឌីត Al ittihad យ៉ាងការស្នាក់ជាមួយក្លិបនៅអេស៉្បាញ Benzema រកបានគ្រាប់បាល់ ៣៥៤ គ្រាប់បាត់ទៅហើយ។

៣, Robert Lewandowski – ៥៥៨ គ្រាប់
សមត្ថភាពរបស់ Robert Lewandowski ក្នុងនាមជាខ្សែប្រយុទ្ធគឺមិនអាចប្រៀបផ្ទឹមបាន ហើយត្រូវបានគេកំណត់ថាជាកីឡាករស៊ុតបញ្ចូលទីដ៏ល្អបំផុត និងលេចធ្លោបំផុតនៅក្នុងយុគសម័យទំនើបនៃពិភពបាល់ទាត់ ខ្សែប្រយុទ្ធរូបនេះបានផ្លាស់ពីក្លិប Bayern Munich មកចូលរួមជាមួយ Barcelona នៅរដូវកាលមុន ការបង្ហាញខ្លួនសម្រាប់រដូវកាលដំបូងក្នុងទឹកដីអេស៉្បាញនេះរូបគេអាចស៊ុតបញ្ចូលទីបាន​ ៣៣ គ្រាប់ក្នុងការប្រកួត ៤៦លើក។

២, Lionel Messi – ៨០៦ គ្រាប់
សមត្ថភាពស៊ុតបញ្ចូលទីរបស់ Lionel Messi គឺអស្ចារ្យមិនធម្មតា ដោយរូបគេត្រូវបានគេទទួលស្គាល់ថាជាកីឡាករស៊ុតបញ្ចូលទីដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ បច្ចេកទេសយ៉ាងល្អទាំង​ជើង​ឆ្វេង និង​ស្តាំអាចកំណត់មុំ និងចំងាយបានយ៉ាងច្បាស់ មិនត្រឹមតែការស៊ុតនោះទេ ខ្សែប្រយុទ្ធរូបនេះក៏ជាកីឡាករម្នាក់ដែលមានបច្ចេកទេសញាក់បាល់ដែលគ្រប់គ្នាមិននឹកស្មានដល់។

១, Cristiano Ronaldo – ៨១៨ គ្រាប់
Cristiano Ronaldo គឺជាកីឡាករស៊ុតបញ្ចូលទីដ៏អស្ចារ្យបំផុតគ្រប់ពេល ដែលបានឈ្នះពានរង្វាន់ Ballon d’Or ៥សម័យ និងជាអ្នកស៊ុតបញ្ចូលទីដ៏ជោគជ័យ និងជាប់លាប់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ជាពិសេសសមត្ថភាពការប្រើក្បាលដ៏​អស្ចារ្យ​ដែល​ជា​ញឹក​ញាប់រូបគេប្រើហើយមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង