អីយ៉ាស់! Barcelona ថាយកកីឡាកររបស់ Man City ម្នាក់នេះឲ្យបានជាដាច់ខាត

ក្លិប Barcelona ត្រូវបានគេរាយការណ៍ថា មានបំណងចង់ចុះហត្ថលេខាលើកីឡាករ Ilkay Gundogan របស់ Manchester City ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន បើយោងតាម ​​Mundo Deportivo ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់បានបង្ហាញទម្រង់លេងបានយ៉ាងល្អដែលអាចទាក់ទាញក្លិប មកពីអេស៉្បាញចង់បានរូបគេមកចូលរួមជាមួយ ដែលកិច្ចសន្យានៅទឹកដី Etihad នឹងផុតកំណត់នៅខែក្រោយនេះ។

យ៉ាងណាមិញ បច្ចុប្បន្ននេះក្រុមមេឃខៀវកំពុងតែខិតខំយ៉ាងខ្លាំង ដើម្បីឲ្យ Gundogan បន្តកុងត្រាថ្មីមួយទៀត ទោះជាមានការជំរុញឲ្យបន្តកិច្ចព្រមព្រៀងក៏ដោយ ក៏នៅតែមានរបាយការណ៍ជាច្រើនរាយការណ៍ថា ប្រធានក្រុម Man City រូបនេះនិងចាក់ចេញទៅកាន់ក្លិបផ្សេងទៀត។

គួរបញ្ជាក់ថា Ilkay Gundogan ចាប់តាំងពីផ្លាស់ពីក្លិប Borussia Dortmund មករូបគេអាចស៊ុតបញ្ចូលទីបាន ៦០ គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ៤០ ដងក្នុងការបង្ហាញខ្លួន ៣០៣ ប្រកួត៕

អត្ថបទដែលជាប់ទាក់ទង