រឿង ៥ យ៉ាងដែលអ្នកត្រូវដឹងពីក្លិបថ្មីរបស់ Lionel Messi

Lionel Messi បានបញ្ជាក់ថាក្រុម Inter Miami របស់ MLS គឺជាគោលដៅបន្ទាប់របស់គាត់ ខណៈ Messi បានចាកចេញពី Paris Saint-Germain ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួននៅចុងរដូវកាល ២០២២-២៣ ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការត្រលប់ទៅ Barcelona វិញ។ Messi និងមិនមានបញ្ហាអ្វីឡើយនៅ Inter Miami ប៉ុន្តែគាត់នឹងត្រូវធ្វើការច្រើនបន្តិចហើយដើម្បីជួយ Inter Miami អោយមានមុខឡើងវិញ។
ខាងក្រោមនេះគឺជារឿងទាំង ៥ ដែលមិត្តអ្នកអានគួរដឹងពីក្លិបថ្មីរបស់ Messi៖

#១ Inter Miami បច្ចុប្បន្នគឺនៅបាតតារាងនៃពានរង្វាន់ MLS ភាគខាងកើត
MLS ត្រូវបានបែងចែកទៅជាពីរតំបន់ខាងកើត និងខាងលិច ហើយមាន ១៥ ក្រុមនៅតំបន់ភាគខាងកើត និង ១៤ក្រុមនៅភាគខាងលិច។ ក្រុមកំពូលទាំងប្រាំបួនមកពីតំបន់នីមួយៗនិង មានឱកាសសម្រាប់ការប្រកួតជម្រុះ ខណៈ​ដែល​អ្វីៗគឺ​ស្ថិត​នៅ​ដដែលសម្រាប់ Inter Miami គឺ​នៅ​ឆ្ងាយ​ពី​ការ​ប្រកួត Play-Off នា​រដូវ​កាល​នេះណាស់ ដោយបច្ចុប្បន្នពួកគេកំពុងនៅបាតតារាងនៃតំបន់ Eastern Conference ជាមួយនឹង ១៥ ពិន្ទុពី ១៦ ប្រកួត។ ដូច្នេះ ការប្រកួត ១២ លើកបន្ទាប់គឺមានសារៈសំខាន់ណាស់ ហើយនៅពេលណាដែល Messi ចូលរួម គាត់នឹងត្រូវខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីអាចនាំពួកគេទៅកាន់វគ្គ Playoff ។

#២ Inter Miami ទើបតែបណ្តេញលោក Phil Neville ដែលជាគ្រូបង្វឹកបន្ទាប់ពីការចាប់ផ្តើមមិនបានល្អ
Phil Neville ដែលបានដឹកនាំ Inter Miami ដល់ការប្រកួតវគ្គ Play-off MLS Cup ២០២២ កន្លងទៅនេះ ត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការទូទៅហើយ ដោយក្រោមការដឹកនាំរបស់ Neville ក្រុមមួយបានចាញ់ ១០ ដងក្នុង ១៥ ប្រកួតដំបូងនៃរដូវកាល MLS ឆ្នាំ ២០២៣ នេះ ។

#៣ ក្លឹបដែលមានអ្នកចូលរួមទស្សនាទាបបំផុតទី ៥ នៅក្នុង MLS នារដូវកាលនេះ
Inter Miami មានអ្នកចូលរួមជាមធ្យមទាបបំផុតទីប្រាំនៅក្នុង MLS នៅរដូវកាលនេះ ដោយពួកគេមានកំណត់ត្រាអ្នកគាំទ្រចូលរួមទស្សនាជាមធ្យមគឺ ១៦៨៦៧នាក់ នេះជារឿងមួយដែល Inter Miami នឹងសង្ឃឹមថាការមកដល់របស់ Messi អាចជួយអោយពួកគេឲ្យប្រសើរឡើងជាងមុន។

#2 Inter Miami មានកីឡដ្ឋានតូចបំផុតនៅក្នុង MLS
បើនិយាយពីសមត្ថភាពវិញ Inter Miami មានកីឡដ្ឋានតូចបំផុតក្នុង MLS ។ កីឡាដ្ឋាន DRV PNK ដែលបច្ចុប្បន្នជាទឹកដីកំណើតរបស់ពួកគេ អាចផ្ទុកមនុស្សបានត្រឹមតែ ១៨០០០ នាក់ប៉ុណ្ណោះ។ វា​មាន​កម្រិត​ទាប​ណាស់​បើ​ធៀប​ទៅនិង​អតីត​ក្លិប Barcelona របស់ Messi គឺ​កីឡដ្ឋាន Spotify Camp Nou ដែល​អាច​ផ្ទុក​មនុស្ស​បាន ១០ម៉ឺន នាក់​។ ប៉ុន្តែ Miami បានប្រកាសថា ពួកគេគ្រោងនឹងសាងសង់ នឹងផ្លាស់ប្តូរទីតាំងទៅកាន់កីឡដ្ឋានថ្មីនៅដើមរដូវកាល ២០២៥។

#1 Lionel Messi នឹងបានលេងជាមួយអតីតកីឡាករល្អបំផុតប្រចាំ MLS កីឡាករ Josef Martinez
ប្រសិនបើអ្នកឆ្ងល់ថាតើ Messi និងមានមិត្តរួមក្រុមដែលមានគុណភាពដើម្បីលេងជាមួយឬអត់ ចម្លើយគឺមាន គឺកីឡាករ Josef Martinez ដែលមាន​វ័យ​៣០​ឆ្នាំ ​រូប​គេបានចុះ​ហត្ថលេខា​ក្នុង​រដូវ​ក្ដៅ​នេះជាមួយ Inter Miami ហើយគាត់គឺជាអតីតកីឡាករល្អបំផុតប្រចាំ MLS ហើយបានឈ្នះពានរង្វាន់កីឡាករល្អបំផុតទាំង១១រូបប្រចាំ MLS ចំនួនបីដងផងដែរក្នុងអាជីពរបស់គាត់។ គាត់ក៏បានឈ្នះស្បែកជើងមាស MLS ក្នុងឆ្នាំ ២០១៨ ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ Martinez មិនបានជោគជ័យក្នុងរដូវកាលនេះទេ ហើយគាត់បានស៊ុតបញ្ចូលទីបានតែ ៣ គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន ១៤ ប្រកួតនៅក្នុងលីគ។

អត្ថបទដែលជាប់ទាក់ទង