កីឡាករ Ritthithaprom ខកចិត្តយ៉ាងខ្លាំងក្រោយមិនអាចជួយក្រុមទទួលបានជ័យជំនះ

បាល់ទាត់ហ្វូតសាល៖ ប្រធានក្រុមរបស់ Futsal Thai Army បានបង្ហាញអារម្មណ៍ខកចិត្តយ៉ាងខ្លាំងក្រោយក្រុមខ្លួនរងបរាជ័យក្រោមថ្វីជើងរបស់ក្រុមភ្ញៀវ Port FC ក្នុងលទ្ធផល ២-១ នៃពានរង្វាន់ Futsal Thai League ២០២៣ នៅប្រកួតទី៣ នៃលីគកំពូលហ្វូតសាលថៃ កាលពីថ្ងៃទី៧ ខែមិថុនា កន្លងទៅ។

កីឡាករ Anupong Ritthithaprom បាននិយាយក្នុងកិច្ចសម្ភាសន៍ថា ពួកយើងពិតធ្វើបានល្អណាស់ក្នុងការប្រកួតមួយនេះ ប៉ុន្តែយើងពិតជាសោកស្តាយយ៉ាងខ្លាំងដោយពួកយើងមិនអាចដណ្តើមយក ៣ពិន្ទុបាននៅក្នុងផ្ទះរបស់យើងពីក្រុម Port FC រូបគេបានបន្ថែមទៀតថា ទោះជាលទ្ធផលយ៉ាងណាក៏ដោយ​ អរគុណចំពោះទឹកចិត្តបងប្អូនអ្នកគាំទ្រហ្វូតសាលទាំងអស់គ្នាដែលបានមកលើកទឹកចិត្តពួកយើងដល់កីឡដ្ឋាននិងគាំទ្រក្នុងការផ្សាយបន្តផ្ទាល់​ផង​ដែរ​។

គួរបញ្ចាក់ផងដែរថា គិតត្រឹមសប្តាហ៍ទី៣ នេះក្រុម Futsal Thai Army  មានត្រឺម៣ពិន្ទុ ប៉ុណ្ណោះនៅក្នុងដៃនឹងឈរលេខរៀងទី៨ នៃលីគកំពូលហ្វូតសាលរបស់ប្រទេសថៃ ៕

អត្ថបទដែលជាប់ទាក់ទង