អាចទេ Haaland ឈ្នះ Ballon d’Or ដូចកាល Ronaldo នៅឆ្នាំ ២០០៨ ដែលជាកីឡាករស្ថិតនៅ Premier League

ខ្សែប្រយុទ្ធ Erling Haaland គឺជាកីឡាករសំខាន់មួយរូបក្នុងក្លិប Manchester City ដែលរួមចំណែកជាមួយក្រុមឲ្យទទួលបានពានរង្វាន់ជាច្រើនសម្រាប់រដូវកាលដំបូងរបស់រូបគេ បើតាមរបាយការណ៍និងមតិរបស់អ្នកគាំទ្រថែមទាំងអ្នកវិភាគបានលើកឡើងថា អាចទេប្រសិនបើក្រុមមេឃខៀវយកឈ្នះក្រុមមកពីអ៊ីតាលី Inter Milan នោះ Haaland អាចនិងទទួលបានពាន Ballon d’Or ក្នុងឆ្នាំនេះ បន្ទាប់ពីកីឡាករដែលស្ថិតនៅក្នុងក្របខណ្ឌ Premier League ខកខានអស់រយៈពេលយ៉ាងយូរ ចាប់តាំងពី Ronaldo បានឈ្នះពានមួយនេះក្នុងឆ្នាំ ២០០៨ ដែលកាលនោះរូបគេស្ថិតនៅក្នុងក្លិប Manchester United។

យ៉ាងណាមិញ Haaland កំពុងស្ថិតក្នុងស្ថានភាពរបស់ Ronaldo នាឆ្នាំ ២០០៨ ដោយកាលនោះ ខ្សែប្រយុទ្ធរបស់បិសាចក្រហមជួយក្រុមឲ្យឈ្នះពានបីក្នុងមួយរដូវកាលមានដូចជា ពានរង្វាន់លីគកំពូលអង់គ្លេស Premier League ពានរង្វាន់កំពូលអ៊ឺរ៉ុប UEFA Champions League និងចុងក្រោយ FIFA Club World Cup ដែលទាំងនេះជាសញ្ញាមួយសម្រាប់កីឡាករសញ្ជាតិន័រវែស ក្រោយក្រុមមេឃខៀវ Manchseter City ទទួលបានពីររួចមកហើយ FA Cup និង Premier League នៅសល់តែ Champions League មួយទៀតប៉ុណ្ណោះ។

គួរបញ្ជាក់ថា Erling Haaland បានឈ្នះពានឯកតជនជាច្រើនរួចមកហើយក្រោយមកជាន់ទឹកដីអង់គ្លេសដូចជា Golden Boot ២០២២-២៣, Player of the Season ២០២២-២៣ និង Player of the Season៕

អត្ថបទដែលជាប់ទាក់ទង