អីយ៉ាស់! Neymar និយាយបែបនេះក្រោយដឹងថា Messi ផ្លាស់ទៅ Miami

ខ្សែប្រយុទ្ធ Neymar ដែលបច្ចុប្បន្នលេងឲ្យក្លិប Paris Saint-Germain លើកឡើងអំពី Messi បន្ទាប់ពីដឹងថាអតីតមិត្តរួមក្រុមឈប់ស្នាក់នៅជាមួយខ្លួន ហើយទៅលេងនៅទឹកដីសហរដ្ឋអាមេរិច ដោយរូបគេបាននិយាយថា ម្ចាស់ពាន Ballon d’Or ៧សម័យកាលអាចប្ដូរមុខមាត់ទាំងមូលរបស់លីគកំពូល MLS ឲ្យកាន់តែប្រសើរឡើង។

Neymar៖ “Messi ទៅ Miamiមែនទេ? ខ្ញុំបានដឹងអំពីរឿងនេះ  Messi គឺជាមិត្តល្អបំផុតរបស់ខ្ញុំ ហើយក៏ជាកាដូ ដែលបាល់បានផ្តល់ឱ្យខ្ញុំ ហើយខ្ញុំមានឱកាសលេងជាមួយគាត់ ហើយបន្ទាប់មកពួកយើងបានក្លាយជាមិត្តនិងគ្នា ដែលខ្ញុំបានដឹងថាគាត់នឹងមកទីក្រុង Miami ហើយយើងបាននិយាយអំពីវា ខ្ញុំបានប្រាប់គាត់ថា គាត់នឹងសប្បាយចិត្ត ដោយសារទីក្រុង និងរបៀបរស់នៅនោះ ហើយខ្ញុំប្រាកដថាគាត់នឹងផ្លាស់ប្តូរលីគទាំងមូល”។

គួរបញ្ជាក់ថា Neymar និង Messi គឺជាមិត្តល្អនិងគ្នាតាំងពីពួកគេទាំងពីរលេងនៅទឹកដីអេស៉្បាញក្នុងក្លិប Barcelona រហូតមកដល់ក្រុម PSG នៅទឹកដីបារាំង យ៉ាងណាតាមរបាយការណ៍ជាច្រើនក៏បានចុះផ្សាយផងដែរថា ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំនិងចាក់ចេញដូចគ្នាដែលមានក្លិបនៅអង់គ្លេសពីរបានចាប់អារម្មណ៍លើរូបគេ៕ ប្រភព៖ NBA Brasil

អត្ថបទដែលជាប់ទាក់ទង