David Alaba កំពុងតែជំរុញអតីតមិត្តរួមក្រុមរបស់គាត់ឲ្យចូលរួម Real Madrid ក្នុងរដូវក្តៅនេះ

យោងតាមអ្នកកាសែត លោក Florian Plettenberg តារាឆ្នើមរបស់ក្លិប Real Madrid លោក David Alaba កំពុងជំរុញអតីតមិត្តរួមក្រុម Bayern Munich របស់គាត់ Alphonso Davies ឲ្យចូលរួមជាមួយគាត់នៅក្លិបយក្សអេស្ប៉ាញមួយនេះ បើទោះបីជា Real ចាប់អារម្មណ៍លើខ្សែការពារស្លាបវ័យ ២២ ឆ្នាំរូបនេះក៏ដោយ ប៉ុន្តែកិច្ចព្រមព្រៀងនៅរដូវក្តៅនេះហាក់ដូចជាមិនទំនងទេ ខណៈដែល Bayern Munich ប្រកាន់ជំហរថាមិនលក់គាត់ឡើយ Davies ។

Davies មាន​រដូវ​កាល​មួយ​ដែល​មាន​ការ​លំបាក​បន្តិច ដោយ​ត្រូវ​តស៊ូ​ក្នុង​ការលេង​តង់​ទី​ពីរ​ដោយ​សារ​បញ្ហា​របួស​ជា​បន្តបន្ទាប់ តែទោះជាយ៉ាងណាក៏ដោយគាត់បានលេង ៣៨ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ៣ គ្រាប់នឹង Assists ៨ ដងផងដែរ ហើយបច្ចុប្បន្នកិច្ចសន្យារបស់ Davies ជាមួយ Bayern មានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ ២០២៥ ដែលផ្តល់ឲ្យក្លិបអាល្លឺម៉ង់មួយនេះអាចបន្ថែម ការចរចារដ៏មានសក្តានុពលជាច្រើនទៀត។

ទោះបីជា Real Madrid មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទេពកោសល្យកីឡាករវ័យក្មេងរូបនេះក៏ដោយ ក៏ក្រុម Real Madrid នឹងត្រូវរង់ចាំ មើលការវិវត្តន៍របស់គាត់ផងដែរ ខណៈដែលចាប់តាំងពីការចាកចេញរបស់ Raphael Varane, Sergio Ramos ពីតំបន់ការពារ និង Casemiro ពីតំណែងខ្សែបម្រើការពារ Madrid កំពុងស្វែងរកអ្នកដែលមានសមត្ថភាពមកកន្លែងដែលកំពុងចំហរនេះ ហើយ Davies បាន​បង្ហាញ​នូវ​សក្ដានុពល​របស់​គាត់​ក្នុង​វ័យ​យ៉ាងក្មេង ដែល​ជា​មូលហេតុ​​ម្ចាស់​ជើង​ឯក​ទ្វីប​អឺរ៉ុប​ ១៤ សម័យមួយនេះចង់​ចុះ​ហត្ថលេខា​ជាមួយ​គាត់។

អត្ថបទដែលជាប់ទាក់ទង