Declan Rice សរសេរសារ ដ៏រំជួលចិត្តមួយ ខណៈដែលមានពាក្យចរចាមអារ៉ាមថារូបគេនឹងទៅ Arsenal ក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ

Declan Rice ប្រធានក្រុមរបស់ West Ham គឺជាគោលដៅសំខាន់បំផុតរបស់ Arsenal ក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ ខណៈដែល Declan Rice បានសរសេរសារដ៏រំជួលចិត្តមួយទៅកាន់អ្នកគាំទ្រ WestHam បន្ទាប់ពីក្រុមរបស់គាត់ឈ្នះពានរង្វាន់ UEFA Europa Conferrence League ទល់នឹង Fiorentina នាពេលកន្លងទៅថ្មីៗនេះ។

ក្រុមរបស់លោក David Moyes បានយកឈ្នះលើក្រុម Fiorentina ក្នុងលទ្ធផល ២-១ នៅក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃពុធ ដោយគ្រាប់បាល់នៅនាទីចុងក្រោយរបស់ Jarrod Bowen ដោយបានជួយឲ្យក្រុមរហ័សនាម ញញួរយក្ស បានលើកពានជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលជាង ៤០ ឆ្នាំ ហើយក្នុងការប្រកួតនោះយើងអាចដឹងហើយថាជា ការប្រកួតចុងក្រោយរបស់ Rice ក្រោមស្លាកឈ្មោះជាប្រធានក្រុមរបស់ West Ham ខណៈដែល Arsenal កំពុងរៀបចំយកកីឡាកររូបនេះមកកាន់ទឹកដី Emirates ។

ហើយថ្មីៗនេះ Rice បានផ្ញើសារទៅកាន់អ្នកគាំទ្រ West Ham ដែលស្មោះស្ម័គ្រ ដោយអរគុណពួកគេសម្រាប់ការគាំទ្ររបស់ពួកគេក្នុងរយៈកន្លងទៅមកនេះ សំណេរក្នុងបណ្តាញសង្គម Instagram របស់កីឡាករអន្តរជាតិអង់គ្លេសរូបនេះបានសរសេរថា៖

“អរគុណអ្នកចំពោះអ្នកគាំទ្រ ក្រុមបុគ្គលិក មិត្តភក្តិ និងក្រុមគ្រួសាររបស់ខ្ញុំសម្រាប់ការគាំទ្រទាំងអស់” ។

“ខ្ញុំ​រីករាយ​ដែល​យើង​អាច​យក​វា​មក​ផ្ទះ​ជូន​អ្នក​បាន ហើយវា​ជា​កិត្តិយស​សម្រាប់​ប្រធាន​ក្រុម​បាល់ទាត់​ម្នាក់នេះ” ។

អត្ថបទដែលជាប់ទាក់ទង