កីឡាករ ៥រូបដែលឈ្នះពាន FIFA World Cup និង UEFA Champions League ក្នុងរដូវកាលតែមួយ
FIFA World Cup និង UEFA Champions League គឺជាពានរង្វាន់ពីរដែលកីឡាករបាល់ទាត់គ្រប់តែប្រាថ្នាចង់ឈ្នះក្នុងអាជីពរបស់ពួកគេ ទោះជាយ៉ាងណាពានទាំងពីរនេះមិនអាចយកបានដោយងាយស្រួលឡើយ ទោះជាកីឡាករកំពូល Ronaldo និង Messi ក៏មិនអាចទទួលបានវាក្នុងមួយរដូវកាលបានដែរ ប៉ុន្តែកីឡាករ ៥ រូបនេះអាចយកបានទាំង World Cup ទាំង Champions League ក្នុងមួយរដូវកាលបាន។
៥, កីឡាករ Julian Alvarez (២០២២/២៣)
Julian Alvarez គឺជាខ្សែប្រយុទ្ធដែលទើបនិងផ្លាស់មកកាន់ក្លិប Manchester City ក្នុងឆ្នាំ ២០២២ ដូចគ្នានេះដែល រូបគេក៏បានឈ្នះពានរង្វាន់ UEFA Champions League ជាលើកដំបូងជាមួយក្រុមមេឃខៀវ កាលពីយប់មិញនេះ ដោយក្រុមនៅអង់គ្លេសមួយនេះយកឈ្នះលើក្រុម Inter Milan ដោយលទ្ធផល ១-០ យ៉ាងណារូបគេក៏ទើបតែឈ្នះពានរង្វាន់ FIFA World Cup ជាមួយជម្រើសជាតិអាហ្សង់ទីនកាលពីឆ្នាំ ២០២២-២៣ កន្លងទៅ។
៤, Sami Khedira (២០១៣/១៤)
កីឡាករ Khedira គឺជាផ្នែកមួយនៃក្រុម Real Madrid ដែលបានលើកពាន Champions League ជាលើកដំបូងរបស់ពួកគេក្រោយខកខានរយៈពេល ១២ ឆ្នាំក្នុងឆ្នាំ ២០១៤ ក្នុងឆ្នាំដដែលនោះខ្សែការពាររូបនេះក៏បានជួយឲ្យជម្រើសជាតិអាល្លឺម៉ង់លើកពាន FIFA World Cup ដោយយកឈ្នះលើជម្រើសជាតិអាហ្សង់ទីនដោយលទ្ធផល ១-០។
៣, Franz Beckenbauer (១៩៧៣/៧៤)
ខ្សែបម្រើ Beckenbauer បានប្រែក្លាយមកជាខ្សែការពារកណ្តាល ដែលភាពល្បីល្បាញក្នុងការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមពីចម្ងាយ មានបច្ចេកទេសការពារខ្ពស់ និងជំនាញនៃភាពជាអ្នកដឹកនាំរបស់រូបគេ ដែលគុណភាពទាំងនេះពិតជាមានប្រយោជន៍ ឲ្យឈានដល់ការទទួលបានជ័យជម្នះពានរង្វាន់ FIFA World Cup និង Champions League ក្នុងឆ្នាំ ១៩៧៣/៧៤។
២, Raphael Varane (២០១៧/១៨)
Varane បច្ចុប្បន្នកំពុងលេងនៅក្លិប Manchester United ដែលអតីតខ្សែការពារក្រុម Real Madrid រូបនេះធ្លាប់បានជួយឲ្យជម្រើសជាតិបារាំងឈ្នះជើងឯកពានរង្វាន់ FIFA World Cup ក្នុងឆ្នាំដដែលនោះរូបគេឲ្យបានឈ្នះពានរង្វាន់ UEFA Champions League ជាមួយ Real Madrid ក្នុងទឹកដីអេស៉្បាញ ដែលនេះគឺជាភាពអស្ចារ្យមួយនៃអាជីពបាល់ទាត់របស់ Varane។
១, Roberto Carlos (២០០១/០២)
កីឡាករពូកែស៊ុតបាល់ពីចម្ងាយនិងប្រើកម្លាំងជើងយ៉ាងខ្លាំងរូបនេះ បានធ្វើឲ្យអ្នកគាំទ្រមានភាពភ្ញាក់ផ្អើលចំពោះរូបគេដែលទទួលបានពានរង្វាន់ Champions League និង FIFA World Cup ក្នុងរដូវកាលតែមួយ ដែលនេះគឺជាអនុស្សាវរីយ៍ដ៏អស្ចារ្យមួយសម្រាប់ Roberto Carlos បន្ទាប់ពីចូលនិវត្តន៍នៅឆ្នាំ ២០១៦៕