អីយ៉ាស់! Man United សម្លឹងឃើញកីឡាករមួយរូបសម្រាប់ជំនួស De Gea
យោងតាមរបាយការណ៍មួយបានឲ្យដឹងថា ក្លិប Manchester United ត្រៀមដាក់សំណើរទៅកាន់អ្នកចាំទី Jordan Pickford របស់ក្លិប Everton អាចនិងសម្រាប់ជំនួស David de Gea នៅរដូវកាលក្រោយ បន្ទាប់ពីអ្នកចាំទីរបស់ក្រុមបិសាចក្រហម បច្ចុប្បន្នហាក់មានការពេញចិត្តពីគ្រូបង្វឹកលោក Erik ten Hag នៅប៉ុន្មានប្រកួតចុងក្រោយនេះ។
ជាការពិតណាស់ ក្រុមដែលមានអ្នកចាត់ការទូទៅលោក Ten Hag ត្រូវបានគេដឹងថា កំពុងត្រៀមទឹកប្រាក់ប្រមាណ ៥៥ លានផោនសម្រាប់កីឡាករសញ្ជាតិអង់គ្លេស បើដូច្នេះមែន Pickford អាចមានឱកាសក្នុងការលេង UEFA Champions League នៅរដូវកាលក្រោយ ទន្ទឹមនឹងនេះក្លិបយក្សរបស់អង់គ្លេសអាចផ្តល់ជូន ប្រាក់ពលកម្មក្នុងកិច្ចព្រមព្រៀងបន្ថែមទៀត នេះយោងតាមការចេញផ្សាយរបស់ការសែត The Sun។
គួរបញ្ជាក់ថា Jordan Pickford ត្រូវបានក្លិបជាច្រើននៅ Premier League ចាប់អារម្មណ៍រូបគេជាខ្លាំង ហើយ Manchester United អាចប្រឈមមុខនឹងការប្រកួតប្រជែងពីគូប្រជែងក្លិប Tottenham Hotspur និង Aston Villa៕