កីឡាករ Neymar អាចនឹងទៅលេងប្រទេស អារ៉ាប់ ប៊ីសាអូឌីត នៅរដូវកាលក្រោយ
កីឡាករ Neymar JR ត្រូវបានកាសែតរបស់ប្រទេស បារាំង ជាច្រើនចុះផ្សាយថារូបគេពិតជាមានបំណងចង់ចាកចេញពីក្លិប Paris Saint Germain នៅរដូវក្តៅខាងមុខនេះពិតមែន ជាមួយគ្នានោះផងដែលរូបគេអាចនឹងចូលរួមជាមួយនឹងក្លិបមកពីប្រទេស អារ៉ាប់ ប៊ីសាអូឌីត បើសិនជាកីឡាកររូបនេះចាកចេញពិតមែន ។
សារព័ត៌មានមួយរបស់ប្រទេស បារាំង បាននិយាយថា ក្លិប Al- Hilal កំពុងព្យាយាមតាមចុះកុងត្រាយកកីឡាករខ្សែប្រយុទ្ធសញ្ជាតិ ប្រេសុីល រូបនេះខណៈរូបគេចង់ចែកផ្លូវជាមួយក្លិប PSG របស់ប្រទេសបារាំងនៅខាងមុខ គេបានបន្ថែមទៀតថាបើសិនជាការចរចាររវាងរបស់ក្លិបអារ៉ាប់ ប៊ីសាអូឌីត ជាមួយនិងកីឡាករ Neymar បានជោគជ័យពិតមែននោះរូបគេទទួលបានប្រាក់ឈ្នួលប្រមាណ ២០០លានអឺរ៉ូក្នុង ១ឆ្នាំ ហើយពួកគេក៏ត្រូវបង់ ៤៥លានអឺរ៉ូអោយទៅក្លិប PSG ជាតម្លៃខ្លួនផ្ទេររបស់កីឡាករ Neymar ផងដែលប្រសិនបើការចរចារប្រព្រឹត្តទៅដោយជោគជ័យ ។
គួរបញ្ចាក់ផងដែលថាខ្សែប្រយុទ្ធប្រេសុីលរូបនេះបានចូលរួមជាមួយក្លិប PSG តាំងពីឆ្នាំ២០១៧ មករូបគេលេងបាន ១៧៣ប្រកួត នឹងរកគ្រាប់បាល់បានចំនួន ១១៨គ្រាប់ ៕