គ្រូបង្វឹក Port FC ថាកូនក្រុមរបស់លោកធ្វើមិនសូវបានល្អនៅក្នុងសប្តាហ៍ទី៤ នេះក្នុងពានរង្វាន់ Thai Futsal League

ក្លិបបាល់ទាត់ហ្វូតសាល Port FC ទទួលបាន ៣ពិន្ទុពេញៗពីក្រុម NT Futsal Club ក្រោយពួកគេយកឈ្នះនៅលទ្ធផល ៥-១ ក្នុងពានរង្វាន់ Thai Futsal League រដូវកាល ២០២៣ ចំណែកឯគ្រូបង្វឹករបស់ក្រុម Port FC មិនសូវពេញចិត្តនៅទម្រង់លេងរបស់កូនក្រុមខ្លួន ។

លោក Udom Thaweesuk បានផ្តល់បទសម្ភាសន៍ក្រោយចប់ការប្រកួត Thai Futsal League ( ក្នុងសប្តាហ៍ទី៤ ) កាលពីពេលថ្មីៗនេះថា លោកពិតជាពេញចិត្តនឹងលទ្ធផលមួយនេះណាស់ ជាដំបូងពួកយើងធ្វើមិនសូវបានល្អនៅលើទីលានដោយខ្ចះខ្ចាយនៅខាងមុខទីច្រើន នៅម៉ោងសម្រាកយើងបានផ្តល់យុទ្ធសាស្រ្តថ្មីសម្រាប់ពួកគាត់ លោកគ្រូបានបន្ថែមទៀតថា​ ខ្ញុំចាត់​ទុក​ថានៅវគ្គទី២នេះកូនក្រុមរបស់ខ្ញុំ​ធ្វើ​បាន​ល្អ​ជាងតង់ទី១ ដោយកីឡាករម្នាក់ៗបានបង្ហាញពីទម្រង់លេងយ៉ាងល្អលើសពីអ្វីដែលខ្ញុំបានរំពឹងទុកនឹងបញ្ចប់លទ្ធផលយ៉ាងល្អសម្រាប់ក្រុមយើង​។

គួរបញ្ចាក់ផងដែលថាក្រុមហ្វូតសាល Port FC ជាក្រុមជើងឯកពានរង្វាន់ហ្វូតសាលថៃនៅរដូលកាល ២០២២ ៕

អត្ថបទដែលជាប់ទាក់ទង