ក្លិប ៣ ដែលអាចនាំយកកីឡាករ Harvey Barnes ក្នុងរដូវក្តៅនេះ
Harvey Barnes គ្រោងនឹងចាកចេញពី Leicester City នៅរដូវក្តៅនេះ បន្ទាប់ពីក្រុម ត្រូវបានកាត់ចោលក្នុងរដូវកាលដែលទើបបញ្ចប់ថ្មីៗ ហើយកីឡាករវ័យ ២៥ ឆ្នាំរូបនេះគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅរដូវកាលនេះដោយរកបាន ១៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៤ លើក ដែលជារដូវកាលដ៏ល្អបំផុតរបស់គាត់ ចាប់តាំងពីបានចូលលេងក្នុងរដូវកាល ២០១៧-១៨ ។ ការកាត់ចោលនោះ ពួកគេនឹងនាំយកកីឡាករដែលមានគុណភាពជាច្រើន ហើយ Harvey Barnes គឺជាម្នាក់ក្នុងចំណោមពួកគេ ហើយនៅក្នុងអត្ថបទនេះ ក្រុមការងារ Media 365 Daily នឹងនាំមិត្តអ្នកអានអោយស្គាល់ពីក្លិបគោលដៅចំនួនបីដែលនាំយក Harvey Barnes ទៅចូលរួម៖
#3 West Ham United
West Ham ចាប់អារម្មណ៍លើ Harvey Barnes នេះបើយោងតាមរបាយការណ៍ពី The Sun ក្រុមដែលមានរហ័សនាម ញញួរយក្ស ត្រូវបានគេរំពឹងថានឹងលក់ខ្សែបម្រើស្លាបវ័យ ២៦ ឆ្នាំ Maxwel Cornet តាមរយៈ Caught Offside ដើម្បីបន្ថែមក្នុងការនាំយក Harvey Barnes ។ តម្លៃខ្លួនរបស់ Harvey Barnes ត្រូវបានដឹងថាប្រហែលជា ៦០ លានផោន ដែលជាតម្លៃសមរម្យសម្រាប់ខ្សែបម្រើស្លាបរូបនេះ។
#2 Newcastle United
Newcastle United បានចាប់អារម្មណ៍លើ Harvey Barnes នេះបើយោងតាមរបាយការណ៍ពី Football Insider ហើយរបាយការណ៍នេះបន្ថែមទៀតថា កីឡាកររូបនេះចង់ចូលរួមជាមួយក្រុម Newcastle របស់លោក Eddie Howe ដោយកីឡាករវ័យ ២៥ ឆ្នាំរូបនេះត្រូវបានគេកំណត់ថាជាគោលដៅដ៏សំខាន់សម្រាប់ក្លិបមួយនេះ។ តម្លៃ ៦០ លានផោននេះមិនគួរជាបញ្ហានោះទេសម្រាប់ Newcastle ព្រោះក្លិមនេះមានម្ចាស់ដែលនឹងវិនិយោគក្នុងក្លិបដើម្បីជួយកែលម្អក្លិបឲ្យកាន់តែប្រសើរឡើង ខណៈដែលរដូវកាលក្រោយ Newcastle មានឱកាសលេងនៅពានរង្វាន់ Champions League ។
#1 Aston Villa
Aston Villa កំពុងនាំមុខក្នុងការនាំយកកីឡាករ Harvey Barnes នេះបើយោងតាមរបាយការណ៍ពី talkSPORT ហើយ Aston Villa រីករាយនិងរដូវកាលដ៏ល្អមួយ ជាពិសេសចាប់តាំងពីអ្នកចាត់ការ Unai Emery ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់ក្លិប ពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៧ ដោយធានាបានការលេងវគ្គជម្រុះសម្រាប់ពានរង្វាន់ UEFA European Conference League ផងដែរ។ ខ្សែបម្រើស្លាបរូបនេះមានតួនាទីសំខាន់ក្នុងទម្រង់លេងរបស់ក្រុម ហើយដូចគ្នាជាមួយ Leon Bailey និង Emiliano Buendia ធ្វើបានល្អពេញមួយរដូវកាល ហើយការមកដល់របស់ Barnes នឹងផ្តល់នូវការប្រកួតប្រជែង និងកម្លាំងយ៉ាងស៊ីជម្រៅនៅក្នុងតំបន់បម្រើ ហើយហេតុដូច្នេះហើយការនាំយកកីឡាករវ័យ ២៥ ឆ្នាំរូបនេះពិតជាមានន័យណាស់សម្រាប់ Aston Villa។