PSG ត្រៀមទឹកប្រាក់ ៥០ លានផោនក្នុងការនាំយកកីឡាករវ័យ ២១ ឆ្នាំរូបនេះមកជំនួសដំណែង Lionel Messi
ក្លិប Crystal Palace ត្រូវបានគេរាយការណ៍ថាបានកំណត់តម្លៃយ៉ាងខ្ពស់មួយលើកីឡាករឆ្នើមរបស់ពួកគេគឺ Michael Olise ចំពេលមានការចាប់អារម្មណ៍ពីក្លិប Paris Saint-Germain ដោយបាត់បង់វត្តមានម្ចាស់ពាន Ballon d’Or ៧សម័យ Lionel Messi ហើយពេលនេះ PSG កំពុងស្វែងរកកីឡាករដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ។ បើយោងតាមកាសែតអង់គ្លេស Daily Mail ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះបានលេចចេញជាបុគ្គលដែលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបយក្ស Ligue 1 ខាងលើហើយរូបគេមានតម្លៃរហូតដល់ ៥០ លានផោន។
Olise ដែលបានចូលរួមជាមួយ Palace ពី Reading នៅរដូវក្តៅឆ្នាំ ២០២១ បានរីករាយនិងរដូវកាល ២០២២-២៣ ហើយខ្សែប្រយុទ្ធដ៏ប៉ិនប្រសប់ និងរហ័សរហួនរូបនេះបានបង្ហាញខ្លួននៅក្នុងការប្រកួតចំនួន ៤០ ប្រកួតសម្រាប់ Palace ដោយស៊ុតបញ្ចូលទីបាន ២ គ្រាប់ និងបញ្ជូនបាល់ ១១ ដង ខណៈពេលដែល Paris ចូលចិត្តកីឡាករខាងលើ ហើយវាមិនទាន់ច្បាស់ទេថាតើពួកគេត្រៀមខ្លួនដើម្បីបំពេញតម្រូវតម្លៃរបស់ Crystal Palace ដែលបានស្នើឬអត់ រីឯការចរចាររវាងក្លិបទាំងពីរនឹងសម្រេចជោគវាសនារបស់កីឡាករសញ្ជាតិបារាំងខាងលើនៅក្នុងរដូវក្តៅនេះ។