អីយ៉ាស់! Messi និង Alba អាចនឹងជួបគ្នាម្ដងទៀត

តារាឆ្នើម Lionel Messi ត្រូវបានគេរាយការណ៍ថា អាចជួបជុំជាមួយអតីតមិត្តរួមក្រុម Barcelona កីឡាករ Jordi Alba នៅ Inter Miami បន្ទាប់ពីក្រុមស្ថិតនៅលីគកំពូល MLS ធ្វើការទាក់ទងខ្សែការពាររូបនេះ។

ជាការពិតណាស់ ខ្សែការពារជើងចាស់សញ្ជាតិអេស្ប៉ាញរូបនេះ បានឈានដល់ទីបញ្ចប់នៃកិច្ចព្រមព្រៀងជាមួយ Barcelona មានន័យថា រូបគេនឹងចាកចេញពីទឹកដី Camp Nou បន្ទាប់ពីស្នាក់នៅអស់រយៈពេល ១១ ឆ្នាំ បើយោងតាមគេហទំព័រ ESPN បានឲ្យដឹងថា Alba កំពុងស្ថិតក្នុងរ៉ាដារបស់ក្លិប Inter Miami នេះជារឿងល្អមួយសម្រាប់ Messi ដែលមានឱកាសអាចលេងជាមួយអតីតមិត្តរួមក្រុមម្ដងទៀត បើយោងតាមរបាយការណ៍ដដែលបានលើកឡើងថា កីឡាករវ័យ ៣៤ ឆ្នាំត្រូវបានក្លិបនៅតំបន់អ៊ឺរ៉ុបចាប់អារម្មណ៍ជាច្រើន ជាពិសេសក្លិប Atlético Madrid ដែលជាគូប្រជែងរបស់ Barcelona។

គួរបញ្ជាក់ថា Jordi Alba បច្ចុប្បន្នកំពុងមានភារកិច្ចជាមួយក្រុមជម្រើសជាតិអេស៉្បាញ ដែលត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Nations League ទល់និងជម្រើសជាតិអ៊ីតាលី៕

អត្ថបទដែលជាប់ទាក់ទង