Ronaldo លើកឡើងពីអាកាសធាតុនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតអំឡុងពេលហ្វឹកហាត់

តារាឆ្នើម Cristiano Ronaldo បាននិយាយអំពីការសម្របខ្លួនរបស់រូបគេ និងជីវិតរស់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីបានផ្ទេរទៅក្លិប Nassr នៃលីគកំពូល Saudi Pro League ក្នុងនាមជាកីឡាករឥតគិតថ្លៃ កាលពីថ្ងៃទី ៣១ ខែធ្នូឆ្នាំមុន។

ជាការពិតណាស់ ខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំបានស៊ុតបញ្ចូលទីចំនួន ១៤ គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ៣ លើកក្រោយបង្ហាញខ្លួនជាង ១៩ ប្រកួតសម្រាប់ក្លិប ហើយថ្មីៗនេះ Ronaldo ក៏ត្រូវបានអ្នកសារព័ត៌មានសាកសួរអំពីរបៀបដែលគេអាចសម្របខ្លួនទៅនឹងអាកាសធាតុក្តៅនៅក្នុងប្រទេសមជ្ឈិមបូព៌ា ដោយរូបគេលើកឡើងថា៖

Ronaldo៖ “ភាពខុសគ្នាដ៏ធំបំផុតដែលខ្ញុំបានឃើញនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាក់ស្តែងកំដៅ និងការសម្របខ្លួនដើម្បីហ្វឹកហាត់បន្ទាប់ពីធ្លាប់តែស្ថិតនៅប្រទេសដែលត្រជាក់ ប៉ុន្តែពេលនេះខ្ញុំពិតជាស៊ាំនិងរឿងនេះហើយ។

គួរបញ្ជាក់ថា កីឡាករ Cristiano Ronaldo បច្ចុប្បន្នកំពុងបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិ Portugal ដែលត្រូវប៉ះជាមួយក្រុម Bosnia នៅថ្ងៃសៅរ៍ទី ១៧ ខែ មិថុនាខាងមុខនេះ មុនពេលធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្លង់ប្រកួតក្នុងវគ្គជម្រុះ Euro ២០២៤៕ ប្រភព៖ GOAL

អត្ថបទដែលជាប់ទាក់ទង