Ronaldo Nazario បានជ្រើសរើសកីឡាកររូបនេះក្នុងការឈ្នះពានរង្វាន់ Ballond’or ឆ្នាំ២០២៣

វីរបុរសប្រេស៊ីល Ronaldo Nazario បានជ្រើសរើស Lionel Messi ជាអ្នកឈ្នះរបស់គាត់សម្រាប់ពានរង្វាន់ Ballon d’Or ឆ្នាំ ២០២៣  ហើយអតីតខ្សែប្រយុទ្ធក្រុម Real Madrid រូបនេះជឿជាក់ថាកីឡាករអាហ្សង់ទីនសមនឹងទទួលបានពានរង្វាន់សម្រាប់ការទទួលជ័យជម្នះ FIFA World Cup ឆ្នាំ ២០២២ របស់គាត់ ខណៈដែលគាត់បាននិយាយបែបនេះតាមរយៈ Albiceleste Talk ថា៖

“Messi សមនឹងឈ្នះ Ballon d’Or ហើយខ្ញុំគិតថាគាត់នឹងឈ្នះ គាត់​បាន​ឈ្នះ World Cup ដែល​ជា​ការ​ប្រកួត​ដ៏​ធំ​មួយប្រចាំពិភពលោក»។

គួរបញ្ជាក់ផងដែរថា Lionel Messi ស្ថិតក្នុងទម្រង់ល្អយ៉ាងខ្លាំងក្នុងព្រឹត្តិការណ៍ FIFA World Cup ២០២២ នៅប្រទេសកាតាកន្លងទៅ ហើយកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះរកបាន ៧ គ្រាប់ នឹងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន ៣ ដងក្នុងការប្រកួតនោះផងដែរ ដោយបានបោះជំហានឡើងវគ្គផ្តាច់ព្រ័ត្រដោយគ្មានបញ្ហា។ ម្ចាស់ជ័យលាភី Ballon d’Or ៧សម័យរូបនេះ ក៏បានស៊ុតបាល់បញ្ចូលទីនៅវគ្គផ្តាច់ព្រ័ត្រទល់និងក្រុមមាន់គកបារាំងផងដែរ។

អត្ថបទដែលជាប់ទាក់ទង