WestHam បដិសេធសំណើររបស់ក្លិបមួយនេះសម្រាប់ Declan Rice ខណៈដែល Man City បានជ្រៀតខ្លួនធ្វើជាគូប្រជែង

WestHam បានច្រានចោលការដេញថ្លៃរបស់ Arsenal ខណៈដែលក្លិបដែលមានមូលដ្ឋាបនៅភាគខាងជើងទីក្រុងឡុងដ៍មួយនេះ កំពុងប្រជែងដើម្បីចុះហត្ថលេខាលើខ្សែបម្រើឆ្នើម Declan Rice ខណៈដែល Manchester City រៀបចំកញ្ចប់ទឹកប្រាក់ដើម្បីប្រជែងយកប្រធានក្រុម ញញួរយក្ស រូបនេះផងដែរ ហើយក្រៅពី Man City ដែលជាគូប្រជែងក៏មាន Man United, Bayern Munich និង Chelsea។

Arsenal ត្រូវបានគេនិយាយថាបានបើកការពិភាក្សាជាមួយ West Ham នៅថ្ងៃពុធជាមួយនិងនាយកប្រតិបត្តិរបស់ Arsenal លោក Tim Lewis និយាយអំពីការផ្តល់ជូនដ៏មានសក្តានុពលនៅពេលដែលក្លិប Premier League ទាំងពីរបានជួបគ្នាក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ពួកគេ តែទោះបីជា Arsenal មានឆន្ទៈក្នុងការចំណាយជិតទៅនិងតម្លៃស្នើសុំរបស់ West Ham ប៉ុន្តែការផ្តល់ជូនរបស់ពួកគេត្រូវបានគេជឿថាទាបជាងអ្វីដែល​ West Ham ចង់បាន។

អត្ថបទដែលជាប់ទាក់ទង