ក្លិប PL មួយនេះចង់បាន Jadon Sancho ខណៈ Man United ចង់បាន​ ៦០ លានផោនសម្រាប់រូបគេ

យោងតាម ​​Football Transfers ក្លិប Aston Villa ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ក្រុម Manchester United កីឡាករ Jadon Sancho នៅរដូវក្តៅនេះ​ Sancho បាន​ព្យាយាម​ឈាន​ដល់​កម្រិត​កំពូលរបស់គាត់​ដែល​គាត់​ធ្លាប់​ត្រូវ​បាន​គេ​សរសើរ​នៅ Borussia Dortmund ហើយចាប់តាំងពីផ្ទេរមក Manchester United ក្នុងតម្លៃ ៧៣ លានផោនក្នុងឆ្នាំ ២០២១ គាត់បានស៊ុតបញ្ចូលទីបាន ១២ គ្រាប់ប៉ុណ្ណោះ និង Assists ចំនួន ៦ ដងក្នុង ៧៩ ប្រកួតសម្រាប់ក្លិបមួយនេះ។

Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បើក​ចំហ​ក្នុង​ការ​លក់​កីឡាករ​វ័យ ២៣ ឆ្នាំ​នៅ​រដូវក្តៅ​នេះ​ក្នុង​តម្លៃ ៦០ លាន​ផោន ទោះជាយ៉ាងណាក៏ដោយ សម្រាប់តម្លៃកីឡាករអន្តរជាតិអង់គ្លេសរូបនេះគឺច្រើនពេកសម្រាប់ Aston Villa ហើយ Villa ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Jadon Sancho នៅរដូវក្តៅនេះ ប៉ុន្តែសម្រាប់តម្លៃផ្ទេរតិចជាងនេះ ក្នុងនោះក្រុមរបស់លោក Unai Emery មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត UEFA Europa Conference League ហើយនឹងសម្លឹងមើលការពង្រឹងក្រុមរបស់គាត់សម្រាប់រដូវកាលក្រោយផងដែរ។

ទោះយ៉ាងណាក៏ដោយ នេះគឺជាការផ្ទេរដែលមិនទំនងក្លាយជាការពិតឡើយ ខណៈ Manchester United ទំនង​ជា​មិន​បញ្ចុះ​តម្លៃសម្រាប់ Sancho ទេ ជាងនេះទៅទៀត ខ្សែបម្រើស្លាបរបស់បិសាចក្រហមរូបនេះបច្ចុប្បន្នកំពុងរកបាន ៣៥ម៉ឺនផោន ក្នុងមួយសប្តាហ៍ ដែលជាប្រាក់ខែដែល Villa ប្រហែលជាមិនមានលទ្ធភាពផ្តល់ឲ្យគាត់នោះទេ។

អត្ថបទដែលជាប់ទាក់ទង