អីយ៉ាស់!​ Al-Nassr កំពុងសម្លឹងឃើញកីឡាកររបស់ Chelsea ម្នាក់ដើម្បីចូលរួមជាមួយ Ronaldo

យោងតាមគេហទំព័រ ​​Foot Mercato ត្រូវបានរាយការណ៍ថា ក្លិប Al-Nassr បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់ Chelsea កីឡាករ Hakim Ziyech នៅរដូវក្តៅនេះ ដែលរូបគេត្រូវបានគេដឹងថាមិនមានវត្តមាននៅក្នុងផែនការរបស់អ្នកចាត់ការទូទៅលោក Mauricio Pochettino ទេ។

យ៉ាងណាមិញ កីឡាករសញ្ជាតិម៉ារ៉ុកធ្លាប់ត្រូវបានក្លិប Paris Saint-Germain ចុះហត្ថលេខាលើរូបគេទៅចូលរួមជាមួយ នៅទីផ្សារដោះដូរកីឡាករកាលពីខែមករា ប៉ុន្តែមិនបានសម្រេចឡើយ ដោយសារតែក្រុមតោខៀវបានបរាជ័យក្នុងការបញ្ជូនឯកសារឲ្យទាន់ពេលវេលា។

គួរបញ្ជាក់ថា កីឡាករ Hakim Ziyech គេលើកឡើងជាច្រើនថា រូបគេនឹងចាកចេញពីក្លិប Chelsea នៅរដូវក្តៅនេះ បើយោងតាមរបាយការណ៍ខាងលើ Al-Nassr ពិតមានឆន្ទៈក្នុងការយកខ្សែបម្រើវ័យ ៣០ ឆ្នាំដើម្បីចូលរួមក្រុម ថែមទាំងអាចផ្តល់ប្រាក់ពលកម្មយ៉ាងច្រើនដល់កីឡាករជម្រើសជាតិម៉ារ៉ុករូបនេះ។ ប្រភព៖ sportskeeda

អត្ថបទដែលជាប់ទាក់ទង