យ៉ាងមិចចេះ! គ្រូបង្វឹកព័រទុយកាល់លោក Martínez ហ៊ានបោះពាក្យមួយម៉ាត់ដល់ Ronaldo

អ្នកចាត់ការទូទៅថ្មីរបស់ក្រុមជម្រើសជាតិព័រទុយកាល់លោក Roberto Martínez បានលើកឡើងអំពីក្រុមរបស់ខ្លួននិងកីឡាករដែលមិនបានចូលលេងក្នុងលីគរបស់អ៊ឺរ៉ុប ថានៅតែមានប្រយោជន៍ដល់ក្រុមមិនថាលេងនៅអាស៊ីក៏ដោយ ថែមទាំងបាននិយាយទៅកាន់តារាឆ្នើម Cristiano Ronaldo ថាជាមនុស្សម្នាក់ដែលជាគំរូក្នុងពិភពបាល់ទាត់។

Roberto Martínez ៖”ការលេងនៅក្រៅពីទ្វីបអឺរ៉ុប ជួនកាលជាអត្ថប្រយោជន៍មួយក្នុងការលេងឲ្យក្រុមជម្រើសជាតិ យើងមានវិធី ៣ យ៉ាងក្នុងការវិភាគកីឡាករមានដូចជា គុណភាពបុគ្គល បទពិសោធន៍ និងការប្តេជ្ញាចិត្ត ចំពោះចំណុចទាំងបីនេះ Cristiano Ronaldo មានអស់ហើយ ដែលរូបគេគឺជាគំរូសម្រាប់ក្រុមព័រទុយហ្គាល់ និងបាល់ទាត់ពិភពលោក”។

គួរបញ្ជាក់ថា ជម្រើសជាតិព័រទុយកាល់មានភារកិច្ចក្នុងការប្រកួតវគ្គជម្រុះក្នុងពូលនៃពានរង្វាន់ UEFA European Championship ដែលស្ថិតនៅក្នុងពូល J ដែលមានក្រុម Slovakia, Bosnia, Iceland, Luxembourg, Liechtenstein ហើយក្រុមព័រទុយកាល់និងត្រូវប៉ះជាមួយក្រុម Bosnia នៅវេលាម៉ោង ៨:៤៥យប់នេះ។

អត្ថបទដែលជាប់ទាក់ទង