អីយ៉ាស់! លោក Xavi និយាយបែបនេះ ក្រោយដឹងថា Man United លក់ក្លិបបានជោគជ័យ

អ្នកចាត់ការទូទៅក្លិប Barcelona លោក Xavi Hernández បានលើកឡើងអំពីក្លិប Manchester United ដែលត្រូវបានព្រះអង្គម្ចាស់ Sheikh Jassim របស់ប្រទេសកាតាដេញថ្លៃ បានដោយជោគជ័យនៅដំណាក់កាលទីមួយកាលពីពេលថ្មីៗនេះ។

យោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថាក្លិបបិសាចក្រហម និងព្រះអង្គ Sheikh Jassim កំពុងចរចារឿងទិញក្លិបជាលើកចុងក្រោយ នេះមានន័យថាក្លិបមិនអាចចរចាជាមួយអ្នកដេញថ្លៃផ្សេងបាននោះទេ ក្នុងរយៈពេលដែលបានកំណត់ នេះអាចជាជំហានដ៏ធំមួយក្នុងការទិញយកក្លិបបាល់ទាត់នៅអង់គ្លេសពីគ្រួសារ Glazer ក្នុងតម្លៃជាង ៦ ពាន់លានដុល្លារ។

ចំពេលរបាយការណ៍ទាំងនេះបានលេចចេញ ដែលធ្វើឲ្យលោក Xavi សរសើរព្រះអង្គ Sheikh Jassim ដោយនិយាយថា ពិតជាល្អសម្រាប់ Manchester United ដែលមានខ្សែរាជវង្សរបស់កាតាជាម្ចាស់ក្លិបដោយលោកបញ្ចេញមតិថា៖ “ខ្ញុំមានទំនាក់ទំនងល្អជាមួយអ្នកដែលចាប់អារម្មណ៍ក្នុងការទិញក្លិប Man United គាត់ជាមនុស្សម្នាក់ដែលម៉ឺងម៉ាត់ ហើយខ្ញុំប្រាកដថាគាត់នឹងធ្វើការងារមួយនេះបានល្អ ខ្ញុំស្គាល់គាត់ច្បាស់ណាស់ គាត់ជាមនុស្សល្អ មានទំនួលខុសត្រូវខ្ពស់”។

គួរបញ្ជាក់ថា លោក Xavi Hernández ស្គាល់ព្រះអង្គម្ចាស់ Sheikh Jassim អស់រយៈពេលប្រហែលប្រាំមួយឆ្នាំមកហើយ ដែលលោកធ្លាប់បានដឹកនាំក្លិប Al Sadd កាលពីឆ្នាំ ២០១៥ ដល់ ២០១៩ ហើយបានចាកចេញក្នុងឆ្នាំ ២០២១ ដើម្បីធ្វើជាគ្រូបង្វឹកក្រុម Barcelona វិញម្ដង។ ប្រភព៖ sportskeeda

អត្ថបទដែលជាប់ទាក់ទង