ក្រុមជម្រើសជាតិទាំង ១០ ដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក

ក្រោយបញ្ចប់ព្រឹត្តិការណ៍ World Cup កាតា ២០២២ រួចមកតារាងចំណាត់ថ្នាក់ក្រុមបាលទាត់ជម្រើសជាតិ មានការប្រែប្រួលដោយក្រុមលេខ ១ ធ្លាក់ទៅចំណាត់ថ្នាក់លេខ ៣ ជាដើមជាមួយកីឡាករដែលល្អៗនិងមានតម្លៃថ្លៃៗ យ៉ាងណាមិញក្រុមបាល់ទាត់ដែលស្ថិតនៅចំណាត់ថ្នាក់់លេខ ១ របស់ FIFA មិនមែនជាក្រុមដែលមានតម្លៃជាងគេនោះទេ។
ខាងក្រោមនេះជាក្រុមជម្រើសជាតិទាំង១០ ដែលមានតម្លៃខ្ពស់បំផុតនៅលើពិភពលោក បើយោងតាម Transfermarket៖

១. ក្រុមជម្រើសជាតិតោកំណាចអង់គ្លេស មានតម្លៃសរុប ១.១ ពាន់​លាន

២. ក្រុមជម្រើសជាតិមាន់គកបារាំង មានតម្លៃសរុប ៩៧៨ លានអ៊ឺរ៉ូ

៣. ក្រុមជម្រើសជាតិ បញ្ចខែលព័រទុយហ្គាល់ មានតម្លៃសរុប ៩១០ លានអ៊ឺរ៉ូ

៤. ក្រុមជម្រើសជាតិ ពពកសរអាហ្សង់ទីន មានតម្លៃសរុប ៨៥៩ លានអ៊ឺរ៉ូ

៥. ក្រុមជម្រើសជាតិ គោជល់អេស្ប៉ាញ មានតម្លៃសរុប ៨០៦ លានអ៊ឺរ៉ូ

៦. ក្រុមជម្រើសជាតិ សាំបាប្រេស៊ីល មានតម្លៃសរុប ៧០៣ លានអ៊ឺរ៉ូ

៧. ក្រុមជម្រើសជាតិ ឥន្រ្តីដែកអាល្លឺម៉ង់ មានតម្លៃសរុប ៦២២ លានអ៊ឺរ៉ូ

៨. ក្រុមជម្រើសជាតិអ៊ីតាលី មានតម្លៃសរុប ៦១៥ លានអ៊ឺរ៉ូ

៩. ក្រុមជម្រើសជាតិ បិសាចក្រហមបែលហ្ស៊ិក មានតម្លៃសរុប ៥១១ លានអ៊ឺរ៉ូ

១០. ក្រុមជម្រើសជាតិ អធិរាជទឹកក្រូចហូឡង់ មានតម្លៃសរុប ៤១២ លានអ៊ឺរ៉ូ

អត្ថបទដែលជាប់ទាក់ទង