ផ្ទុះការសរសើរកីឡាករពីររូប ក្រោយ Portugal ឈ្នះ Bosnia ដោយលទ្ធផល ៣-០

ក្រុមជម្រើសជាតិ Portugal បានយកឈ្នះលើក្រុម Bosnia ដោយលទ្ធផល ៣-០ ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៅក្នុងពូល J អ្នកគាំទ្រជាច្រើននៅលើបណ្ដាញសង្គម Twitter បានផ្ទុះការសសើរជាខ្លាំងបន្ទាប់ពីមើលការប្រកួតជម្រុះ UEFA European ឆ្នាំ ២០២៤ កាលពីយប់មិញ។

ក្នុងនោះកីឡាករ Bernardo Silva បានបើកការស៊ុតបញ្ចូលទីនៅនាទីទី ៤៤ យ៉ាងអស្ចារ្យ ដែលធ្វើឲ្យនាំមុខក្រុមជម្រើសជាតិ Bosnia នៅក្នុងតង់ទីមួយ ក្រោយមកនៅតង់ទីពីរកីឡាករ Bruno Fernandes បានស៊ុតបញ្ចូលដល់ទៅពីរគ្រាប់នៅនាទីទី ៧៧ និងនាទីទី​ ៩០+៣ រហូតចប់ការប្រកួតដែលធ្វើឲ្យព័រទុយហ្គាល់ឆ្លងផុតវគ្គចែកពូល ដែលធ្វើឲ្យលោក Roberto Martinez ក្លាយជាគ្រូបង្វឹកដែលចាប់ផ្តើមដ៏ល្អឥតខ្ចោះក្នុងនាមជាអ្នកចាត់ការថ្មី។

ក្នុងនោះដែរ អ្នកគាំទ្រជាច្រើនបានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះការប្រកួតមួយនេះ ថែមទាំងលើកសរសើរកីឡាករពីររូបគឺ Bernardo Silva និង Bruno Fernandes ជាពិសេសទៀតនោះពួកគេក៏មិនភ្លេចដែលគឺ Cristiano Ronaldo ដោយរូបគេក៏បានរួមចំណែកជួយក្រុមផងដែរ។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិ Portugal ឆ្លងកាត់ការប្រកួតវគ្គចែកពូលចំនួនបីប្រកួតរួចមកហើយ ដោយទទួលជ័យជម្នះទាំងបីលើក៕

អត្ថបទដែលជាប់ទាក់ទង