កីឡាករ Jude Bellingham បានិយាយអ្វីខ្លះក្រោយចុះកុងត្រាជាក្លិប Real Madrid

ក្លិប​ Real Madrid បាននាំយក​ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស​ Jude Bellingham ពី​ Dortmund ក្នុង​តម្លៃ​ប្រមាណ ១១០លាន​ដុល្លារនេះបើ​យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​ក្លិបដែលបានប្រកាសជាផ្លូវការកាលពីពេលថ្មីៗនេះ ។

កីឡាករ Jude Bellingham បាននិយាយក្នុងបទសម្ភាសន៍មួយថា រូបគេត្រូវបានមិត្តនៅក្រុមជម្រើសជាតិណែនាំរូបគេឲ្យផ្លាស់ទៅលេងនៅប្រទេស អង់គ្លេស វិញប៉ុន្តែរូបគេមិនអាចបដិសេធសំណើររបស់ Real Madrid បានឡើយរូបគេបានបន្ថែមទៀតថានៅទីនេះ (Real Madrid) ជាក្លិបដែលខ្លួនស្រមៃចង់លេងអោយតាំងពីក្មេងមកគាត់ចង់លេងនៅទីនេះនឹងចង់ឈ្នះពានជាមួយក្រុមអធីរាជស ។

គួរបញ្ចាក់ផងដែរថាកីឡាករ Jude Bellingham បានចូលរួមលេងឲ្យ​ Dortmund ចាប់តាំង​ពី​ឆ្នាំ២០២០ ហើយ​មក​ទល់​ពេល​នេះ​លេង​បាន​សរុប ១៣២ប្រកួត ហើយ​រក​គ្រាប់​បាល់​បាន ២៤គ្រាប់ ៕

អត្ថបទដែលជាប់ទាក់ទង