ខ្សែប្រយុទ្ធ Eden Hazard ប្រាប់ពីមូលហេតុដែលខ្លួនមិនទាន់ចូល​និវត្តន៍​ពីបាល់ទាត់

ខ្សែប្រយុទ្ធ Eden Hazard បានប្រកាសចែកផ្លូវជាមួយក្លិប Real Madrid​ កាលពីពេលថ្មីៗនេះ មានសារព័ត៌មាន​ជាច្រើនបានចុះផ្សាយថាកីឡាកររូបនេះបានសម្រេចចិត្តចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់ហើយ​ក្រោយចាកចេញពីក្លិបអធិរាជស ​។

កីឡាករ Hazard បាននិយាយយ៉ាងច្បាស់ៗក្នុងកិច្ចសម្ភាសន៍មួយថារូបគេនៅតែមានអារម្មណ៍ថាអាចនៅលេងជាកីឡាករអាជីពបាន គាត់គ្រាន់តែចង់សម្រាកពីបាល់់ទាត់រយៈពេល ២ទៅ ៣ឆ្នាំសិនទើបរូបគេត្រលប់ចូលលេងក្នុងនាមជាកីឡាករអាជីពសារជាថ្មីម្តងទៀត រូបគេបានបានបន្ថែមទៀតថាមក​ទល់​នឹង​ពេល​នេះ​គាត់មិន​សម្រេចចិត្ត​ទៅ​លេងក្លិបណាបន្ទាប់​នោះ​ទេ​​ រូបគេចង់​ចំណាយ​ពេល​នៅ​ជា​មួយ​គ្រួសារ​ដើរ​លេង​ដូច​អ្នកផ្សេងឯ​ទៀត​អញ្ចឹង។

បើ​តាម​សារព័ត៌មាន​ជា​ច្រើនបានចុះផ្សាយថា​បន្ទាប់​ពី​ចាកចេញ​ពី​ Real Madrid កីឡាករ​ Hazard អាច​នឹង​ផ្លាស់​ទៅ​លេង​នៅ​លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​ ឬ​ក៏​លីគ​កំពូល​បែលហ្ស៊ិក​ ដែលជាប្រទេសកំណើតរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង