អីយ៉ាស់! Barcelona អាចនឹងចូលរួមប្រកួត Super League រៀបចំដោយអារ៉ាប៊ីសាអូឌីត

ក្លិប Barcelona អាច​ជា​ផ្នែក​មួយ​នៃ​ក្រប​ខ័ណ្ឌ Super League ដែល​រៀប​ចំ​ដោយ​អារ៉ាប៊ីសាអូឌីត នេះបើយោងតាមគេហទំព័រ Diario Sport នេះអាចកើតឡើងប្រសិនបើក្រុមនៅតំបន់ Catalans ត្រូវបានដាក់ពិន័យដោយ UEFA សម្រាប់ការជាប់ពាក់ព័ន្ធក្នុងសំណុំរឿង ដែលពាក់ព័ន្ធនឹងការសូកប៉ាន់លើអាជ្ញាកណ្តាល។

យ៉ាងណាមិញក្លិប Juventus ដែលជាស្ថាបនិកមួយក្នុងចំណោម ស្ថាបនិកពានរង្វាន់ European Super League ក៏អាចប្រឈមមុខនឹងការដាក់ទណ្ឌកម្មចំពោះការបំពានផ្នែកហិរញ្ញវត្ថុរបស់ពួកគេផងដែរ ក្នុងករណីនេះ បានជាអារ៉ាប៊ីសាអូឌីតនឹងអញ្ជើញពួកគេឲ្យចូលរួម Super League ទោះជាយ៉ាងណា UEFA ​​ភ័យ​ខ្លាច​ពេល​ឃើញ​ក្លិប​ធំៗ​នៅ​អឺរ៉ុប​ជា​ផ្នែក​នៃ​គម្រោង​របស់​អារ៉ាប៊ីសាអូឌីត សម្រាប់ Barcelona ក៏ដូចជាក្រុមយក្សមួយចំនួនទៀត នេះអាចជាឱកាសដ៏ល្អដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់ពួកគេ ហើយនេះក្លាយជាការប្រកួតប្រជែងដែលមានរយៈពេលវែង។

គួរបញ្ជាក់ថា បន្ទាប់ពីបរាជ័យលើហត្ថលេខារបស់ Lionel Messi អារ៉ាប៊ីសាអូឌីតកំពុងស្វែងរកវិធីផ្សេងទៀតដើម្បីធ្វើឲ្យ ការប្រកួតបាល់ទាត់របស់ពួកគេមានឥទ្ធិពលបំផុតនៅក្នុងពិភពលោកដែល ពួកគេបានទាក់ទាញកីឡាករធំៗមួយចំនួនដូចជា Cristiano Ronaldo និង Karim Benzema ជាមួយនេះ ការចុះហត្ថលេខារបស់ N’Golo Kante , Edouard Mendy , Kalidou Koulibaly និង Ruben Neves ក្នុងពេលឆាប់ៗនេះ៕ ប្រភព៖ tribuna

អត្ថបទដែលជាប់ទាក់ទង