អីយ៉ាស់! Barca គ្រោងចរចាចុះហត្ថលេខាលើ Neymar មកវិញ
យោងតាមអ្នករាយការណ៍របស់គេហទំព័រ beIN Sports បានឲ្យដឹងថា លោក Khaled Waleed ដែលជាមនុស្សជិតស្និតនឹងប្រធានក្លិប Barcelona លោក Joan Laporta និយាយថា បច្ចុប្បន្ន Barca កំពុងចរចារជាមួយក្លិប Paris Saint-Germain ដើម្បីនាំយកកីឡាករ Neymar ត្រលប់មកវិញ។
ថ្វីត្បិតតែរឿងនេះប្រហែលអាចមិនកើតឡើង ប៉ុន្តែវាជាការពិតដែលថាក្លិបនៅអេស៉្បាញមួយនេះ បានពិភាក្សាជាមួយដៃគូដើម្បីជួយបង្កើនប្រាក់ចំណូលរបស់ក្លិបតាមរយៈការឧបត្ថម្ភបន្ថែមទៀត ហើយ លោក Waleed គឺជាអ្នកដំបូងដែលបានលើកឡើងពីរឿងនេះ ចំពោះរឿងខាងលើកាលពីដើមខែមិថុនាគ្រូបង្វឹកលោក Xavi ក៏ធ្លាប់បានបិទពាក្យចចាមអារ៉ាមអំពី Neymar ត្រឡប់ទៅ Barca ដោយអះអាងថាក្លិបមានអាទិភាពផ្សេងទៀត។
ទោះជាយ៉ាងណាក៏ដោយ Barca ស្ថិតក្នុងភាពចម្រូងចម្រាស់ផ្នែកហិរញ្ញវត្ថុ ដែលបានបង្ហាញពីការរាំងស្ទះដល់ផែនការផ្ទេររបស់ពួកគេ ប្រសិនបើ Barcelona អាចមានលទ្ធភាពហិរញ្ញវត្ថុមួយចំនួនទៀតជាមួយក្រុមនៅប្រទេសកាតា នោះពួកគេអាចចុះហត្ថលេខារបស់ Neymar បានឲ្យចូលរួមជាមួយនៅរដូវកាលក្រោយ។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ Neymar Jr បង្ហាញខ្លួនលើទីលានឲ្យក្រុម PSG សម្រាប់រដូវកាលនេះចំនួន ២៩ លើកនិងស៊ុតបញ្ចូលទីបាន ១៨ គ្រាប់៕ ប្រភព៖ tribuna