គ្រូបង្វឹក ឥណ្ឌូនេសុី បាននិយាយអ្វីខ្លះក្រោយការប្រកួតជាមួយអាហ្សង់ទីន
ការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិ ឥណ្ឌូនេសុី ទល់និងក្រុមជម្រើសជាតិ អាហ្សង់ទីន បានបញ្ចប់ក្រោមលទ្ធផល ០-២ កាលពីពេលថ្មីៗនេះ ចំណែកឯគ្រូបង្វឹករបស់ប្រទេស ឥណ្ឌូនេសុី បានកោតសរសើរចំពោះកូនក្រុមរបស់ខ្លួនពិតជាធ្វើបានល្អក្នុងការប្រកួតមួយនេះ ។
លោក 𝗦𝗵𝗶𝗻 𝗧𝗮𝗲 𝗬𝗼𝗻𝗴 បាននិយាយក្នុងកិច្ចសម្ភាសន៍ក្រោយចប់ការប្រកួតថា លោកពិតជារំភើបយ៉ាងខ្លាំងចំពោះកូនក្រុមរបស់លោក ដោយពួកគេបានបង្ហាញភាពក្លាហានមែនទែននៅក្នុងការប្រកួតនេះ យើងមិនមានភ័យខ្លាចសម្រាប់ការប្រកួតប៉ះក្រុមខ្លាំងនោះទេ លោកបានបន្ថែមទៀតថា យើងបានបង្កើតឱកាស និងបិទអាហ្សង់ទីនបានយ៉ាងល្អ ហើយនេះជាការបង្ហាញពីការអភិវឌ្ឍរបស់ឥណ្ឌូណេស៊ី សម្រាប់ខ្ញុំលទ្ធផលចាញ់ ២-០ គឺមិនអាក្រក់ពេកឡើយ ។
គួរបញ្ចាក់ផងដែរថា ក្រុមជម្រើសជាតិ អាហ្សង់ទីន ជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ១លើពិភពលោកចំណែកឯក្រុមបជម្រើសជាតិ ឥណ្ឌូនេសុី ស្ថិតនៅក្នុងចំណាត់លេខ១៤៩ ប៉ុណ្ណោះ ៕