អីយ៉ាស់! Son បដិសេធមិនចូលរួមជាមួយក្លិបនៅ Saudi Pro League ឡើយ
បន្ទាប់ពីមានសារព័ត៌មានជាច្រើនបានចុះផ្សាយថា ក្លិបនៅលីគកំពូលអារ៉ាប៊ីសាអូឌីតមួយបានចាប់អារម្មណ៍លើកីឡាករ Son Heung-min ឲ្យទៅចូលរួមជាមួយ ហើយអាចផ្ដល់ប្រាក់ពលកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់់រូបគេ ពេលនេះខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងចេញមកនិយាយហើយថា លុយមិនសំខាន់ឡើយ អ្វីដែលសំខាន់គឺគេនៅតែមានចិត្តចង់បន្តលេងនៅក្របខណ្ឌ Premier League ដដែល។
យោងតាមគេហទំព័រ SPORTbible បានដកស្រង់សំដីរបស់ Son Heung-min ថា៖ “ខ្ញុំមានកិច្ចការជាច្រើនដែលត្រូវធ្វើនៅ Premier League ដែលលុយមិនសំខាន់សម្រាប់ខ្ញុំទេឥឡូវនេះ ហើយខ្ញុំមោទនភាពក្នុងការលេងបាល់ទាត់ ក្នុងលីគដែលខ្ញុំចូលចិត្តសំខាន់ជាង ខ្ញុំនៅតែចង់លេងឲ្យក្រុម Tottenham Hotspur បន្តទៀត”។
គួរបញ្ចាក់ថា ខ្សែប្រយុទ្ធឆ្នើម Son Heung-min ត្រូវបានក្លិបជាច្រើនចាប់អារម្មណ៍លើរូបគេឲ្យទៅចូលរួមជាមួយមិនថានៅតំបន់អារ៉ាប់ ឫអឺរ៉ុបឡើយ៕