ទទួលទានផ្លែម្ទេសប្លោកយូរហើយ មិនដែលថា ផ្តល់អត្ថប្រយោជន៍ច្រើនម្លឹងសោះ!
អត្ថបទសុខភាព៖ ម្ទេសប្លោក គឺជាប្រភេទបន្លែមួយប្រភេទដែលមានការពេញនិយមបរិភោគនៅទូទាំងពិភពលោក ហើយបន្លែមួយប្រភេទនេះមានការពេញនិយមក្នុងការយក មកចម្អិនម្ហូបអាហារ អាំងជាមួយសាច់ចង្កាក់ នឹងធ្វើជាម្សៅម្ទេសប្លោកជាដើម។
អ្នកជំនាញផ្នែកសុខភាពពិភពលោកបានរៀបរាប់ពីអត្ថប្រយោជន៍នៃផ្លែ «ម្ទេសប្លោក» រួមមាន៖
• ម្ទេសប្លោកមានប្រសិទ្ធភាពក្នុងការកាត់បន្ថយហានិភ័យនៃជំងឺ ហើយម្ទេសប្លោកមានផ្ទុកនូវសមាសធាតុជីវសាស្ត្រជាច្រើនប្រភេទ ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា carotenoids ដែលផ្តល់ការការពារប្រឆាំងនឹងជំងឺមួយចំនួន ជាពិសេសជំងឺមហារីក និងជំងឺភ្នែក។
• សារធាតុ Carotenoids ដែលមាននៅក្នុងម្ទេសប្លោកអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល ដូច្នេះធ្វើអោយសុខភាពបេះដូងប្រសើរឡើង។
• ម្ទេសប្លោកជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ហើយ Capsaicin គឺជាសារធាតុដែលមាននៅក្នុងម្ទេសប្លោក ដែលអាចមានឥទ្ធិពលលើហ្សែន ដែលពាក់ព័ន្ធនិងការគ្រប់គ្រងជាតិស្ករក្នុងឈាម រារាំងអង់ស៊ីមដែលបំបែកជាតិស្ករក្នុងរាងកាយ និងធ្វើអោយប្រសើរឡើងនូវភាពប្រែប្រួលនៃអាំងស៊ុយលីនផងដែរ។
• Capsaicin នៅក្នុងម្ទេសប្លោកអាចជួយកាត់បន្ថយ កម្រិតអាំងស៊ុយលីន ដែលអាចមានប្រយោជន៍ច្រើនសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។
• ម្ទេសប្លោកមានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនប្រភេទ ដែលប្រឆាំងនឹងការខូចខាតកោសិកាដែលបណ្តាលមកពីរ៉ាឌីកាល់សេរី។
• ម្ទេសប្លោកមានប្រសិទ្ធភាពក្នុងការកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ ដែលទាក់ទងនឹងអាយុ ហើយវាក៏មានវីតាមីន E និង beta carotene ដែលជាសារធាតុចិញ្ចឹមដែលអាចជួយពង្រឹងសុខភាពភ្នែកបានផងដែរ។
• ម្ទេសប្លោកមានផ្ទុកសារធាតុ capsaicin ហើយ Capsaicin គឺជាសមាសធាតុប្រឆាំងនឹងការរលាក ដែលអាចជួយព្យាបាលការឈឺចាប់ និងប្រឆាំងនឹងការរលាកថែមទៀត។
អត្ថបទបកប្រែដោយ៖ កញ្ញា មាស សំនៀង