កីឡាករ Luis Suárez ចង់សម្រេចិត្តចូលនិវត្តពីបាល់ទាត់ត្រឹមនេះហើយ

តាមសារព័ត៌មានអន្តរជាតិជាច្រើនបានចុះផ្សាយថាកីឡាករ Luis Suárez មានបំណងចង់ចូលនិវត្តន៍ពីបាល់ទាត់ត្រឹមនេះហើយក្រោយរូបគេមានបញ្ហាវ័យកាន់តែចាស់នឹងរបួសជាហូរហែដោយមិនសូវបានបង្ហាញខ្លួននៅលើទីលាន ។

ខ្សែប្រយុទ្ធម្ចាស់អាវលេខ ៩ សញ្ជាតិអ៊ុយរូហ្គាយ រូបនេះបានផ្តល់ដំណឹងទៅកាន់ក្លិប Gremio Fc ថារូបគេពិតជាចង់ចូលនិវត្តពីបាល់ទាត់ត្រឹមប៉ុណ្ណេះហើយ មួយរយៈចុងក្រោយនេះគាត់មានបញ្ហារបួសច្រើននៅផ្នែកជង្គង់ររបស់គាត់វាពិបាកនឹងជាសះស្បើយខ្លាំងណាស់សម្រាប់របួសមួយនេះ កីឡាកររូបនេះបានបន្ថែមទៀតថាបច្ចុប្បន្ននេះខ្ញុំក៏មានវ័យកាន់តែចាស់ទៅហើយ ចំណែកឯបញ្ហារបួសក៏កាន់តែកើតឡើងខ្ញុំបានទ្រាំជាមួយវាយូរណាស់ហើយវាដល់ពេលហើយដែលត្រូវសម្រាកពីអាជីពមួយនេះ ។

គួរបញ្ចាក់ផងដែរថាកីឡាកររូបនេះជាខ្សែប្រយុទ្ធមុតស្រួចមួយរូបសម្រាប់ក្រុមនិងជម្រើសជាតិ គាត់ជោគជ័យខ្លាំងនៅពេលដែរគាត់ស្នាក់នៅក្លិប Liverpool ចន្លោះឆ្នាំ២០១១-២០១៤ ៕

អត្ថបទដែលជាប់ទាក់ទង