កីឡាករ N’Golo Kante បានចូលរួមជាមួយក្លិប Al Ittihad ហើយ

ទីបំផុតខ្សែបម្រើកណ្តាល N’Golo Kante បានចាកចេញពីក្លិបតោខៀវ Chelsea នឹងផ្លាស់ទៅលេងក្លិបលីគ​កំពូលរបស់ប្រទេស ​អារ៉ាប៊ីសាអ៊ូឌីត Al Ittihad កាលពេល​ថ្មីៗ​នេះ​ ក្រោយរូបគេរួមរស់ជាមួយក្លិបរបស់ប្រទេសអង់គ្លេសមួយនេះអស់រយះពេល ៧ឆ្នាំ ។

បើយោងតាមសារព័ត៌មាន Goal បានចុះផ្សាយថា កីឡាករសញ្ជាតិបារាំងរូបនេះបានចុះកុងត្រាជាមួយក្លិបដែលមានមូលដ្ឋាននៅប្រទេស អារ៉ាប៊ីសាអ៊ូឌីត នេះរួចហើយ គាត់​ទទួលបានកុងត្រារយៈពេល ៣ឆ្នាំ​ជាមួយ​នឹង​ក្លិប​ជើងឯក​លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីតមួយនេះ​ តាមប្រភពដដែលបានបន្ថែមទៀតថាកីឡាករ N’Golo Kante ទទួលបានប្រាក់ពលកម្ម​រហូតដល់ ១១០លាន​អ៊ឺរ៉ូនៅក្នុងមួយឆ្នាំ​ក្រោយរូបគេបានចូលរួមជាមួយក្លិប Al Ittihad ។

សូម​ជម្រាប​ផង​ដែរកន្លង​មក​គេ​សង្កេត​ឃើញ​មាន​កីឡករឆ្នើមបាល់ទាត់​មួយ​ចំនួន​បាន​ផ្លាស់​ទៅ​លេង​នៅ​អារ៉ាប៊ីសាអ៊ូឌីត ក្នុង​នោះ​ផងដែលរួម​មាន ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo និង​ខ្សែ​ប្រយុទ្ធ​បារាំង Karim Benzema ៕

អត្ថបទដែលជាប់ទាក់ទង