អ្នកជំនាញផ្នែកសុខភាពបានបង្ហាញពីអត្ថប្រយោជន៍នៃការទទួលទាន សាឡាត់
អត្ថបទសុខភាព៖ សាឡាត់ គឺជាប្រភេទបន្លែមួយប្រភេទដែលមានការពេញនិយមបរិភោគនៅទូទាំងពិភពលោក ហើយបន្លែមួយប្រភេទនេះមានការពេញនិយមក្នុងការយកមកបរិភោគជាមួយសាច់អាំងជាដើម សម្រាប់អ្នកជំនាញផ្នែកសុខភាពពិលោកបានរៀបរាប់អំពីអត្ថប្រយោជន៍នៃបន្លែសាឡាត់រួមមានដូចខាងក្រោមនេះ៖
• សាឡាត់ព្រៃ គឺជាបន្លែស្លឹកដែលមានវីតាមីន និងសារធាតុរ៉ែ ប្រូតេអ៊ីន ជាតិសរសៃ និងសារធាតុ phytochemicals ជាមួយ និងសកម្មភាពប្រឆាំងអុកស៊ីតកម្មដូចជា beta carotene, flavonoids និង saponin ហើយ សាឡាត់អាចជួយបញ្ចុះជាតិស្ករក្នុងឈាម និងផ្តល់ការបន្ថយការឈឺចាប់ ដោយសារតែសមាសធាតុជីវសាស្ត្រនៃស្លឹក ប៉ុន្តែអាចត្រូវបានគេប្រើប្រាស់ក្នុងការព្យាបាលជម្ងឺមិនឆ្លងមួយចំនួនដូចជាជំងឺទឹកនោមផ្អែមប្រភេទទី២ និង ជំងឺទឹកនោមផ្អែមថែមទៀត។
• ជំងឺហឺត បញ្ហាផ្លូវទឹកនោម ក្អក ថប់ដង្ហើម ឈឺចាប់ពេលមករដូវ ចំណង់ផ្លូវភេទខ្លាំងពេកចំពោះស្ត្រី (nymphomania) ឈឺសាច់ដុំ ឬសន្លាក់ ឈាមរត់មិនល្អ ហើមប្រដាប់ភេទបុរស (priapism) ។
• សាឡាត់ព្រៃ គឺដូចគ្នានិងសាឡាត់ធម្មតាដែរ វាជាសាឡាត់បៃតងដែលមានជាតិកាបូអ៊ីដ្រាតទាប ដែលអាចទទួលបានអត្ថប្រយោជន៍ពីក្នុងការបង្កើនអាហារសម្រាប់ម្ហូបដែលមានកាឡូរីទាប និងបើនិយាយតាមអាហារូបត្ថម្ភ វាមានសារធាតុរ៉ែមួយចំនួន ប៉ុន្តែគ្មានអ្វីគួរឱ្យកត់សម្គាល់ ឬមិនអាចរកឃើញនៅកន្លែងណាផ្សេងនោះទេ ហើយអ្នកក៏មិនអាចប្រាកដថាមានសារធាតុកខ្វក់ដែលអាចកើតមានដែរ។
លើសពីនេះ វាកម្ររកបានសាឡាត់ព្រៃស្រស់ណាស់ ដូច្នេះហើយខ្ញុំសូមណែនាំជំនួសវិញឱ្យញ៉ាំបន្លែសួនច្បារដែលមានប្រភពសរីរាង្គជាមួយសាច់ និងសរីរាង្គ ឬពងមាន់សម្រាប់ជីវជាតិបន្ថែម៕
អត្ថបទបកប្រែដោយ៖ កញ្ញា មាស សំនៀង