មកដឹងពីកីឡាករ ៣ រូបដែលបានឈ្នះការប្រកួតជម្រើសជាតិច្រើនបំផុត

កីឡាករបាល់ទាត់អាជីពទាំងអស់សុទ្ធតែមានបំណងចង់បង្ហាញខ្លួនឲ្យជម្រើសជាតិរបស់គេ ប៉ុន្តែសម្រាប់កីឡាករខ្លះទៀតពុំអាចមានលទ្ធភាព ឫមិនត្រូវបានជ្រើសរើសឲ្យចូលទៅប្រកួតតំណាងប្រទេសនោះទេ យ៉ាងណាថ្មីៗកីឡាករ Cristiano Ronaldo ទើបតែបំបែកកំណត់ត្រាអាចបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបានច្រើនជាងគេបំផុតក្នុងពិភពលោក ទោះជាយ៉ាងណាក៏ដោយខាងក្រោមនេះ ជាកីឡាករបីរូបដែលជួយឲ្យក្រុមជម្រើសជាតិឈ្នះការប្រកួតច្រើនបំផុតដែលមានដូចជា៖

១, កីឡាករ Sergio Ramos៖ ខ្សែការពារវ័យ ៣៧ ឆ្នាំបានបង្ហាញខ្លួនឲ្យជម្រើសជាតិអេស្ប៉ាញចំនួន ១៩៥ ប្រកួតនិងស៊ុតបញ្ចូលទីបាន ២៣ គ្រាប់រូបគេអាចចូលលេងឲ្យឈុតធំតាំងពីឆ្នាំ ២០០៥ ដែលជួយឲ្យអេស្ប៉ាញឈ្នះការប្រកួតជាង ១៣១លើក។

២, កីឡាករ Iker Casillas៖ អតីតអ្នកចាំទីក្រុម Real Madrid រូបនេះ បានលេងឲ្យក្រុមជម្រើសជាតិអេស៉្បាញអស់រយៈពេលជាង ១៧ ឆ្នាំចាប់តាំងពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៦ ដែលរូបគេបានបង្ហាញខ្លួនលើទីលានចំនួន ១៦៧ លើកនិងជួយឲ្យជម្រើសជាតិឈ្នះការប្រកួតជាង ១២១ប្រកួត។

៣, កីឡាករ Cristiano Ronaldo៖ ខ្សែប្រយុទ្ធសញ្ជាតិ Portugal រូបនេះ ទោះបីជាទើបតែបំបែកកំណត់ត្រាបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបានច្រើនជាងគេបំផុតក៏ពិតមែន ប៉ុន្តែរូបគេបានត្រឹមឈរនៅលេខបីប៉ុណ្ណោះ ដោយបង្ហាញខ្លួនបានជាង ២០០ លើនិងស៊ុតបញ្ចូលទីបាន ១២៣ គ្រាប់ ចាប់តាំងពីបង្ហាញខ្លួនឲ្យក្រុមឈុតធំជម្រើសជាតិ Portugal អស់រយៈពេលជា ២១ ឆ្នាំមករូបគេអាចជួយក្រុមឲ្យទទួលបានជ័យជម្នះជាង ១២០ ប្រកួត៕

អត្ថបទដែលជាប់ទាក់ទង