មានក្លិបមួយនៅលីគកំពូល អារ៉ាប៊ីសាអ៊ូឌីត ចាប់អារម្មណ៍ខ្សែប្រយុទ្ធរបស់ FC Barcelona រូបនេះ

ក្លិបមួយនៅក្នុងប្រទេស អារ៉ាប៊ីសាអ៊ូឌីត ចាប់អារម្មណ៍ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្រុម FC Barcelona ហើយផ្តល់ប្រាក់ខ្ពស់កប់ពពកអោយតែកីឡាករូបនេះព្រមចូលរួមជាមួយ ប៉ុន្តែត្រូវបានគាត់បដិសេធសំណើមួយនេះនឹងចង់បន្តលេងអោយក្លិបអ្នកមានបុណ្យមួយនេះបន្តទៀត ។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់លោក​ Fabrizo Romano បានអោយដឹងថាកីឡាករ Lewandowski ទទួលបានសំណើពីក្រុមមួយដែលមានមូលដ្ឋាននៅប្រទេស អារ៉ាប់ នឹងហ៊ានផ្តល់ប្រាក់ពលកម្មរហូតដល់ ១៥០លានអឺរ៉ូក្នុង ១ឆ្នាំអោយតែកីឡាកររូបនេះព្រមមកចុះកុងត្រាជាមួយក្លិបខ្លួន តែផ្ទុយទៅវិញត្រូវបានខ្សែប្រយុទ្ធរូបនេះច្រានចោលនឹងមិនយល់ព្រមចំពោះសំណើមួយនេះទេ​ តាមប្រភពដដែលបានបន្ថែមទៀតថាបច្ចុប្បន្នកីឡាកររូបនេះពេញចិត្តនឹងក្រុម FC Barcelonaខ្លាំងណាស់ ព្រោះទីនេះជាក្លិបដែលខ្លួនស្រមៃចង់លេងតាំងពីក្មេងមករូបគេចង់លេងនៅទីនេះបន្តទៀតនឹងឈ្នះពានធំៗជាមួយក្រុមនេះអោយបានច្រើនដូចជា La Liga និង Champions League ជាដើម ។

គួរបញ្ជាក់ផងដែរថា កីឡាករ Lewandowski បានចូលរួមជាមួយក្រុម Barcelona ចាប់តាំងពីឆ្នាំ២០២២ មករូបគេបានបង្ហាញខ្លួនអោយក្លិបចំនួន ៣៤ដង នឹងរកគ្រាប់បាល់បាន ២៣គ្រាប់ ៕

អត្ថបទដែលជាប់ទាក់ទង