ឪពុករបស់ Neymar ត្រូវបានចាប់ខ្លួនត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពី ការសុំទោសរបស់កូនប្រុសចំពោះមិត្តស្រីមានផ្ទៃពោះ
របាយការណ៍ពីប្រទេសប្រេស៊ីលបង្ហាញថា Neymar Da Silva Santos ដែលជាឪពុករបស់កីឡាករ Neymar Jr ត្រូវបានចាប់ខ្លួន អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ការចាប់ខ្លួននេះកើតឡើងភ្លាមៗបន្ទាប់ពី កូនប្រុស បានចេញមុខសុំទោសជាសាធារណៈ ចំពោះមិត្តស្រីកំពុងមានផ្ទៃពោះ ហើយឪពុករបស់គេបានបញ្ចេញមតិចំលែកអំពីរឿងនេះ។
ចំពោះ ការចាប់ខ្លួននេះផ្តើមចេញពីឧបទ្ទវហេតុដែលបានកើតឡើងនៅឯផ្ទះរបស់កូនប្រុសរបស់គាត់ក្នុងប្រទេសប្រេស៊ីល ដែលជាកន្លែងការងារត្រូវបានប៉ូលីសឃាត់ខ្លួនបន្ទាប់ពីមានពាក្យបណ្តឹងនៃឧក្រិដ្ឋកម្មបរិស្ថាន លោក Neymar Santos ត្រូវបានគេចោទថាជាប់ពាក់ព័ន្ធនិងការឈ្លោះប្រកែកជាមួយលោក Shayenne Barreto ជាលេខាធិការបរិស្ថានប្រចាំតំបន់ Mangaratiba ដែលពេលប៉ូលិសកំពុងធ្វើការស៊ើបអង្កេតបន្ថែមទៀតលើបញ្ហានេះ។
គួរបញ្ជាក់ថា ការស៊ើបអង្កេតនេះហាក់ដូចជាពាក់ព័ន្ធនឹងសកម្មភាពសាងសង់សំខាន់ៗនៅផ្ទះរបស់កីឡាករបាល់ទាត់វ័យ ៣១ ដែលត្រូវបានគេរាយការណ៍ថាមានជាប់ពាក់ព័ន្ធនឹងសកម្មភាពដូចជាការកាប់ព្រៃឈើ ការបំបែកថ្ម និងការបង្ហូរទឹកកខ្វក់ចូលទន្លេ៕ ប្រភព៖ tribuna