Barcelona បានបដិសេធកីឡាករ Neymar ក្នុងការត្រលប់មកវិញ
សារព័ត៌មានមួយបានចុះផ្សាយថា កីឡាករ Neymar JR មានបំណងចាកចេញពី PSG នឹងត្រលប់ទៅក្លិបចាស់របស់ខ្លួនវិញគឺ Barcelona ក្រោយមានដំណឹងមួយនេះក្លិបយក្សរបស់ប្រទេស អេស្ប៉ាញ បានផ្តល់ដំណឹងឲ្យកីឡាកររូបនេះថាបច្ចុប្បន្នក្លិបមិនត្រូវការរូបគេនោះទេ ។
បើតាមការចុះផ្សាយរបស់កាសែត Sport News បានសរសេរថា មកទល់ពេលនេះ Neymar នៅតែមានកូនចិត្តគិតចង់ត្រលប់ទៅលេងនៅ Barcelona វិញ គាត់បានទូរស័ព្ទនិងផ្ញើសារមកកាន់ថ្នាក់លើរបស់ក្រុមអ្នកមានបុណ្យមួយនេះដើម្បីប្រាប់ពីអ្វីគ្រប់យ៉ាងដែលខ្លួនចង់វិលមកផ្ទះចាស់របស់គេវិញ ប៉ុន្តែចម្លើយរបស់ក្លិបបានតបទៅកាន់ Neymar ធ្វើអោយកីឡាកររូបនេះខកចិត្តជាខ្លាំងដោយពួកគេបានបដិសេធសម្រាប់សំណើររបស់ខ្លួននឹងបានប្រាប់ពីមូលហេតុគ្រប់យ៉ាងទៅកាន់គេដែលក្លិបមិនចង់បានរូបគេ ក្នុងខ្លឹមសារ Messenger នោះប្រធានក្លិបមួយនេះបាននិយាយថា ពេលនេះអ្នកគួរតែផ្តោតលើ PSG មិនមែន Barcelona ឡើយនេះជាអ្វីដែលលោក Joan Laporta ឆ្លើយតបមកកាន់រូបគេ ។
តាមប្រភពដដែលបានអោយដឹងថា បច្ចុប្បន្នកីឡាករ Neymar មិនស្ថិតនៅក្នុងការនាំចូលរបស់ក្រុមនោះទេទោះបីជាគាត់បង្ហាញអារម្មណ៍ចង់ត្រលប់មកវិញក្តី ។
គួរបញ្ជាក់ផងដែរថាកីឡាករ Neymar JR បានចូលរួមជាមួយក្រុម Barcelona តាំងពីឆ្នាំ២០១៤ មករហូតដល់ឆ្នាំ២០១៧ រូបគេបានផ្លាស់មក Paris Saint-Germain ក្នុងតម្លៃប្រមាណ ២២២លានអឺរ៉ូ ជាតម្លៃដ៏ខ្ពស់កាលពីពេលនោះ ៕