ផ្លូវការ៖ Busquets ចូលរួមជាមួយ Inter Miami

កីឡាករ Sergio Busquets បានចុះហត្ថលេខាជាផ្លូវការជាមួយក្លិប Inter Miami ខ្សែបម្រើ​វ័យ ៣៤ ឆ្នាំ​បាន​ចូល​រួម​ជាមួយ​ក្លិប​ក្នុង​នាម​ជា​កីឡាករឥត​គិត​ថ្លៃ ដែល​ចុះ​កុងត្រា​រហូតដល់ឆ្នាំ ២០២៥ នៅលើទឹកដីសហរដ្ឋអាមេរិច។

ការទៅលេងនៅលីគកំពូល MLS ដែលជាកម្មសិទ្ធិរបស់អតីតកីឡាករ David Beckham បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីក្លិបបានប្រកាសពីការផ្លាស់ប្ដូរមួយនេះ ដោយភ្ជាប់មកជាមួយសាច់រឿងនៃអាជីពបាល់ទាត់របស់ Busquets យ៉ាងណា រូបគេនឹងត្រូវលេងជាមួយតារាឆ្នើម Leo Messi ចាប់ពីចុងខែ កក្កដា នេះតទៅដែលអ្នក​ទាំង​ពីរ​ក៏ធ្លាប់ជាអតីតមិត្តរួមក្រុមជាមួយគ្នាកាលពីនៅក្លិប Barcelona ក្រោយខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន ​បានចាកចេញ​ក្នុង​ឆ្នាំ​២០២១។

គួរបញ្ជាក់ថា ខ្សែបម្រើជើងចាស់ Sergio Busquets បានបង្ហាញខ្លួនជាង ៧២២ ប្រកួតឲ្យក្រុមនៅអេស៉្បាញ និងស៊ុតបញ្ចូលទីបាន ១៨ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមច្រើនជាង ៤០ ដងក្នុងនាមជាខ្សែបម្រើការពារ៕ ប្រភព៖ Inter Miami

អត្ថបទដែលជាប់ទាក់ទង