ការសិក្សាមួយបានបង្ហាញថា អ្នកគួរតែញ៉ាំអាហារទាំងបីប្រភេទនេះ ដើម្បីការពារជម្ងឺវង្វេង
ការបាត់បង់ការចងចាំ ទាក់ទងនឹងអាយុ ត្រូវបានចាត់ទុកថា ជាកម្រិតស្រាលបំផុត នៅក្នុងឆ្នាំ ២០០២ ត្រូវបានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រអង់គ្លេសបានដកស្រង់ថា មនុស្សពេញវ័យប្រហែល ១៦ លាននាក់ ដែលមានអាយុយ៉ាងតិច ៦៥ ឆ្នាំ ឬចាស់ជាងនេះ ជួបប្រទះក្នុងការចុះខ្សោយនៃការចងចាំ ទាក់ទងនិងអាយុមនុស្សនៅទូទាំងប្រទេស និងមានប្រហែល 40% នៃចំនួនប្រជាជនពេញវ័យ ខណៈការស្រាវជ្រាវបង្ហាញថាមានតែប្រហែល ១% នៃមនុស្សទាំងនេះ នឹងវិវត្តទៅជាជំងឺវង្វេងជារៀងរាល់ឆ្នាំ។
នៅក្នុងការសិក្សាខាងលើបានបង្ហាញថា អ្វីដែលបានញ៉ាំចូលក្នុងខ្លួន ក៏អាចលើកកម្ពស់សុខភាពខួរក្បាលបានដែរ បន្លែ ផ្លែឈើ ប្រូតេអ៊ីនមានជាតិខ្លាញ់ទាប និងគ្រាប់ធញ្ញជាតិ គឺជាជម្រើសដ៏ល្អបំផុតមួយចំនួនសម្រាប់ជំនួយដល់ការចងចាំ។
តើយើងអាចដឹងច្បាស់ជាងនេះបន្តិចបានទេ អំពីអាហារជាក់លាក់ណាមួយដែលអាចជួយការពារការបាត់បង់ការចងចាំបានល្អបំផុត?
ជាសំណាងល្អ ការសិក្សាមួយបានបង្រួញវាឲ្យយើងទទួលទានអាហារជាក់លាក់ចំនួនបី៖ តែ ផ្លែប៉ោម និងផ្លែប៊ឺរី។
• តែ ផ្លែប៉ោម និងផ្លែប៊ឺរី អាចការពារការបាត់បង់ការចងចាំ
ទោះបីជាសារធាតុ flavanols អាចត្រូវបានរកឃើញនៅក្នុងអាហារផ្សេងៗគ្នាក៏ដោយ អ្នកជំនាញបានចង្អុលបង្ហាញថា តែ ផ្លែប៉ោម និងផ្លែបឺរី គឺជាអាហារដ៏ល្អបំផុតមួយចំនួនដែលត្រូវទទួលទាន ដើម្បីឈានដល់កម្រិតល្អបំផុត ៥០០ មីលីក្រាមប្រចាំថ្ងៃ។ សាស្ត្រាចារ្យ Aedin Cassidy ដែលជាប្រធានផ្នែកអាហារូបត្ថម្ភ និងថ្នាំបង្ការនៅសាកលវិទ្យាល័យ Queen’s Belfast បានប្រាប់កាសែត The Guardian ថា “តែមួយកែវ សូកូឡាខ្មៅចំនួនប្រាំមួយ ផ្លែប៊ឺរី និងផ្លែប៉ោមមួយស្លាបព្រា រួមគ្នានឹងផ្តល់ជាតិ flavanols ប្រហែល ៥០០ មីលីក្រាម” ។
• តែ ផ្លែប៉ោម និងផ្លែប៊ឺរីក៏អាចការពារប្រឆាំងនឹងជំងឺវង្វេងផងដែរ
បន្ថែមពីលើការការពារប្រឆាំងនឹងការថយចុះនៃការយល់ដឹងពីធម្មជាតិកម្រិតស្រាល ការស្រាវជ្រាវបន្ថែមបានរកឃើញថា តែ ផ្លែប៉ោម និងផ្លែប៊ឺរី អាចឈានទៅមុខមួយជំហានទៀត និងជួយកាត់បន្ថយហានិភ័យនៃជំងឺវង្វេងផងដែរ។
សារព័ត៌មាន Harvard Health Publishing បានរាយការណ៍ថា តែ ផ្លែប៉ោម ផ្លែប៊្លូបឺរី និងផ្លែស្ត្របឺរី ស្ថិតក្នុងចំណោមមុខម្ហូបដែលជាប់ទាក់ទងនឹងការកាត់បន្ថយហានិភ័យខ្ពស់បំផុត ខណៈ Flavonols ត្រូវបានគេគិតថាមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម នេះបើយោងតាមការស្រាវជ្រាវឆ្នាំ ២០១៦ ដែលបានចេញផ្សាយនៅក្នុង Journal of Nutritional Science និង Flavonols ក៏អាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពរបស់យើងតាមវិធីជាច្រើនទៀត ហើយត្រូវបានផ្សារភ្ជាប់ទៅនឹងការកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងការរលាកថែមទៀត៕