West Ham ចង់នាំយកអតីតកីឡាករ Chelsea រូបនេះដើម្បីមកជំនួសកន្លែង Declan Rice

West Ham United ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការផ្លាស់ប្តូរសម្រាប់អតីតខ្សែបម្រើ Chelsea កីឡាករ Denis Zakaria ជាអ្នកជំនួស Declan Rice យោងតាមសារព័ត៌មាន The Daily Mail បានឲ្យដឹងថា ក្រុមញញួរយក្សកំពុងសម្លឹងមើលកីឡាករ Zakaria ដែលបានត្រលប់ទៅ Juventus វិញ បន្ទាប់ពីខ្ចីជើងពី Stamford Bridge។

ទោះជាយ៉ាងណាក៏ដោយ Zakaria អាចនឹងទទួលបានឱកាសមួយផ្សេងទៀតនៅក្នុងក្របខ័ណ្ឌ Premier League ជាមួយនិងក្រុមរបស់លោក David Moyes ហើយរូបលោកកំពុងពិចារណាលើ ការស្វែងរកដំណោះស្រាយលើស្ថានភាពរបស់ Rice ដោយប្រធានក្រុម West Ham រូបនេះស្ថិតនៅក្នុងក្រសែភ្នែករបស់ Arsenal និង Manchester City ហើយត្រូវបានគេរំពឹងថានឹងចាកចេញនៅរដូវក្តៅនេះ។
Zakaria បានតស៊ូនៅ Chelsea ចំពេលមានបញ្ហារបួស ដោយកីឡាករវ័យ ២៦ ឆ្នាំរូបនេះបានបង្ហាញខ្លួន ១១ ដងក្នុងការប្រកួតនានា ដោយស៊ុតបញ្ចូលទីបានមួយគ្រាប់ ប៉ុន្តែមិនអាចទទួលបានការផ្លាស់ប្តូរជាអចិន្ត្រៃយ៍នោះទេ
ហើយការចាកចេញរបស់គាត់នឹងធ្វើឲ្យក្រុមរបស់លោក Moyes មានភាពលំបាក ខណៈដែលគាត់គឺជាគន្លឹះក្នុងការឈ្នះពានរង្វាន់ Europa Conference League របស់ពួកគេនៅរដូវកាលនេះ។ ទោះជាយ៉ាងណាក៏ដោយ Zakaria មានអំនួតតាមរយៈបទពិសោធន៍នៅអឺរ៉ុបដែលបានលេងឲ្យ Chelsea, Juventus និង Borussia Monchengladbach ។

អត្ថបទដែលជាប់ទាក់ទង