Dortmund ជិតនាំយកកីឡាកររូបនេះដែល Chelsea បរាជ័យក្នុងការចុះហត្ថលេខាកាលពីរដូវក្តៅមុន

Borussia Dortmund ត្រូវបានគេរាយការណ៍ថាជិតនឹងចុះហត្ថលេខាលើខ្សែបម្រើ Edson Alvarez របស់ AFC Ajax ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ Chelsea កាលពីរដូវក្តៅមុន នេះបើយោងតាមអ្នកជំនាញការផ្ទេរ Fabrizio Romano បានឲ្យដឹងថា Dortmund បានផ្តល់កិច្ចសន្យាឲ្យ Alvarez រយៈពេលប្រាំឆ្នាំ ដោយពួកគេគ្រោងនឹងចូលចរចាជាមួយ Ajax ជុំវិញតម្លៃផ្ទេររបស់គាត់។

Alvarez ដែលជាធម្មតាគឺជាខ្សែបម្រើការពារដែលបានទាក់ទាញចំណាប់អារម្មណ៍ពី Chelsea និង Manchester United កាលពីរដូវក្តៅមុន ដោយមនុស្សជាច្រើនរំពឹងថាគាត់នឹងចាកចេញពី Ajax ថែមទាំងមានពាក្យចចាមអារ៉ាមថាមិនទទួលសំណើរពីក្រុមមួយនេះទៀតផង។សរុបមក កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានលេង ១៤៧ ដងឲ្យ Ajax ចាប់តាំងពីផ្ទេរពីក្លិបអាមេរិកនៅរដូវក្តៅឆ្នាំ ២០១៩ ដោយស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន ៦ ដង ហើយគាត់បានឈ្នះពានរង្វាន់ Eredivisie ចំនួនពីរ និង Dutch Cup ខណៈដែល Alvarez ក៏បានបង្ហាញខ្លួនចំនួន ៦២ លើកសម្រាប់ម៉ិកស៊ិក និងបានជួយពួកគេឈ្នះពានរង្វាន់ CONCACAF Gold Cup ឆ្នាំ ២០២១ផងដែរ។

អត្ថបទដែលជាប់ទាក់ទង