តារាឆ្នើមរបស់ Chelsea គឺ Lukaku កំពុងមានពាក្យចចាមអារ៉ាមជាមួយអតីតក្លិបគូប្រជែងរបស់គាត់មួយនេះ

Chelsea និង Romelu Lukaku ត្រូវបានគេរាយការណ៍ថាបានពិភាក្សាជាមួយ AC Milan ជុំវិញការផ្លាស់ប្តូរដ៏មានសក្តានុពលជាមួយនឹងការវិលត្រឡប់ទៅកាន់គូប្រជែងរបស់ពួកគេ Inter Milan ដូចជាមិនទំនង នេះបើយោងតាម La Gazzetta dello Sport AC Milan បានបើកការពិភាក្សាជាមួយក្រុមតោខៀវលើកិច្ចព្រមព្រៀងដ៏មានសក្តានុពលសម្រាប់កីឡាករបែលហ្ស៊ិករូបនេះ ហើយក្លិបខាងលើមានឆន្ទៈក្នុងការចំណាយ ៤០ លានអឺរ៉ូដែលក្លិបយក្សនៅ Premier League កំពុងទាមទារ។

Lukaku បានចំណាយពេលកាលពីរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើងជាមួយ Inter Milan ហើយមិនអាចមានលទ្ធភាពបង់ថ្លៃនោះទេសម្រាប់រដូវកាលក្រោយលើកីឡាករវ័យ ៣០ ឆ្នាំរូបនេះ តែទោះជាយ៉ាងណាក៏ដោយ ការព្យាយាមរបស់ Stefano Pioli ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះត្រូវបានខ្ជះខ្ជាយដោយបំណងប្រាថ្នារបស់គាត់ក្នុងការបន្តនៅជាមួយ Inter ។ តាមសេចក្តីរាយការណ៍បនាឲ្យដឹងថា គាត់មិនចង់ពាក់អាវរបស់គូប្រជែងឆ្លងទីក្រុងរបស់ពួកគេទេ ដោយគាត់បានឈ្នះពានរង្វាន់ Serie A ជាមួយ Inter ក្នុងឆ្នាំ ២០២១ ហើយត្រូវបានគេដាក់ឈ្មោះថាជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់លីគអ៊ីតាលីផងដែរ។

ដូច្នេះហើយ ការផ្លាស់ប្តូរទៅកាន់គូប្រជែងរបស់ពួកគាត់ AC Milan ប្រហែលជាមិនស្ថិតក្នុងចំណាប់អារម្មណ៍ដ៏ល្អបំផុតរបស់កីឡាករបែលហ្ស៊ិកនោះទេ ទោះជាយ៉ាងណាក៏ដោយ គាត់មានការចាប់អារម្មណ៍ពី Saudi Pro League ផងដែរហយើ Al Hilal ត្រូវបានគេរាយការណ៍ថាបានផ្តល់ឲ្យខ្សែប្រយុទ្ធ Chelsea ៣០ លានអឺរ៉ូក្នុងមួយរដូវកាលដើម្បីចូលរួមជាមួយក្រុមរបស់លោក Ramon Diaz ។

អត្ថបទដែលជាប់ទាក់ទង