ពិតអត់? Harry Kane ខិតជិតចូលរួមជាមួយក្លិបយក្សមួយនេះហើយ

ដូចដែលបានរាយការណ៍ដោយ ‘Bild’ ក្លិប Bayern Munich កំពុងតាមដានយ៉ាងជិតស្និទ្ធលើ Harry Kane ដោយមានការពិភាក្សាថា ប្រតិបត្តិការមួយនេះនឹងជិតទទួលបានផ្លែផ្កា ហើយថាខ្សែប្រយុទ្ធនិងមិនមែនជាការពង្រឹងតែមួយគត់ទេសម្រាប់ក្រុម Bayern នោះទេដោយ Harry Kane គឺ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​អ្នក​ចាប់​យក​ព័ត៌មាន​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​នេះ។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​មាន​រដូវ​កាល​ដ៏​អស្ចារ្យ​ជា​ថ្មី​ម្តង​ទៀត​ជាមួយ Tottenham ដោយ​ស៊ុត​បញ្ចូល​ទី​សរុប ៣២ គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន ៥ ដង។

ទោះ​ជា​យ៉ាង​ណា ការ​ចរចា​ជាមួយ Daniel Levy ម្ចាស់​ក្លិប​មិន​ដែល​ស្រួល​ទេ ទោះបីជាយ៉ាងនេះក្តី ក្លិបយក្សដែលសម្បូរហិរញ្ញវត្ថុ Bayern Munich ត្រូវបានគេរាយការណ៍ថា បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះម្ចាស់អាវលេខ ’10’ នេះយ៉ាងខ្លាំង យោងតាម ‘Bild’ ភាគី Bayern នៅតែកំពុងពិភាក្សាជាមួយភាគីទាំងពីរក្នុងការស្វែងរកកិច្ចព្រមព្រៀងមួយ ហើយមាន​ការ​និយាយ​ផង​ដែរ​ថា​កិច្ច​ព្រម​ព្រៀង​មួយនេះ​អាច​មាន​ភាព​ជិត​ស្និទ្ធ​ជាង​ពេល​ណាៗ​ទាំងអស់​។

ប្រព័ន្ធផ្សព្វផ្សាយខាងលើបានបន្តហើយបាននិយាយថា Kalvin Phillips, Ibrahim Sangare និង Atal និងក្លាយជាឈ្មោះដែលអាចចូលរួមជាមួយគាត់(Kane) ទោះជាយ៉ាងណាក៏ដោយ ភារកិច្ចស៊ុតបញ្ចូលទីមិនត្រឹមតែធ្លាក់លើកីឡាករអង់គ្លេសនោះទេ ព្រោះថា Kolo Muani ក៏កំពុងត្រូវចំជាគោលដៅផងដែរ៕

អត្ថបទដែលជាប់ទាក់ទង