Bayern Munich នឹងជះទឹកប្រាក់ ១០៥ លានអឺរ៉ូដើម្បីចុះហត្ថលេខាលើតារាឆ្នើម Barcelona រូបនេះ
យោងតាម El Nacional ក្លិប Bayern Munich ត្រូវបានគេរាយការណ៍ថានឹងដាក់សំណើរដ៏គួរឲ្យភ្ញាក់ផ្អើលចំនួន ១០៥ លានអឺរ៉ូដើម្បីទិញតារាឆ្នើមរបស់ក្លិប Barcelona កីឡាករ Frenkie de Jong ហើយក្រុមយក្សរបស់អាឡឺម៉ង់មួយនេះប្តេជ្ញាថាពង្រឹងក្រុមរបស់ពួកគេ ហើយបានកំណត់យកខ្សែបម្រើសញ្ជាតិហូឡង់ខាងលើជាគោលដៅសំខាន់ ខណៈ Bayern Munich បានជួបប្រទះនូវរដូវកាលមិនសូវល្អកាលពីរដូវកាលមុន ដែលត្រូវបានសម្គាល់ដោយការបរាជ័យក្នុងលីគ នឹងការចាកចេញពី Champions League និង German Cup ។
យោងតាមកាសែតអាឡឺម៉ង់ BILD លោក Tuchel បានកំណត់យក Frenkie de Jong ជាកីឡាករដែលនិងសាកសមទៅនិងទម្រង់លេងរបស់គាត់នៅឯ Allianz Arena ហើយ Tuchel ធ្លាប់បង្ហាញចំណាប់អារម្មណ៍លើខ្សែបម្រើរូបនេះ អំឡុងពេលគាត់ជាគ្រូបង្វឹក Chelsea តែទោះជាយ៉ាងណាក៏ដោយ Barcelona នៅតែរក្សាបាន De Jong បើទោះបីជាមានការលំបាកផ្នែកហិរញ្ញវត្ថុក៏ដោយ
ហើយឥឡូវនេះ ជាមួយនិងរយៈពេលមួយឆ្នាំបានកន្លងផុតទៅ De Jong ធ្វើបានយ៉ាងល្អនៅ Barcelona លោក Tuchel កំពុងធ្វើការប៉ុនប៉ងយករូបគេសាជាថ្មីដើម្បីធានាបាននូវខ្សែបម្រើដ៏មានទេពកោសល្យរូបនេះ។ ទោះជាយ៉ាងណាក៏ដោយ តម្លៃរបស់កីឡាករសញ្ជាតិហូឡង់រូបនេះបានកើនឡើងដល់ ៨៥ លានអឺរ៉ូដែល Chelsea ផ្តល់ជូនកាលពីរដូវក្តៅមុននឹងមិនគ្រប់គ្រាន់ទៀតទេ ជាលទ្ធផល Bayern Munich ត្រៀមដាក់សំណើរយ៉ាងសន្ធឹកសន្ធាប់ចំនួន ១០៥លានអឺរ៉ូ។
នេះអាចប្រកួតប្រជែងជាមួយល្អបំផុតនៅអឺរ៉ុប ដែលការលក់ De Jong អាចធ្វើឲ្យតំបន់បម្រើរបស់ពួកគេចុះខ្សោយ ហើយធ្វើឲ្យមានបញ្ហាស្នូលសម្រាប់ពួកគេកាន់តែខ្លាំងឡើងបន្ទាប់ពីការចាកចេញរបស់ Sergio Busquets
ដោយគិតពីចេតនារបស់ Barca វាហាក់ដូចជាមិនទំនងទេដែលប្រធានក្លិបលោក Joan Laporta និងពេញចិត្តចំពោះការផ្តល់ជូនរបស់ Bayern Munich ដោយមិនគិតពីបញ្ហារបស់ក្លិប រីឯ Manchester United ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិហូឡង់រូបនេះ បន្ទាប់ពីអ្នកចាត់ការសញ្ជាតិហូឡង់ Erik ten Hag បានមកដល់ Old Trafford ផងដែរ