Man United កំពុងបើកការពិភាក្សាជាមួយតារាឆ្នើមសញ្ជាតិបារាំងរូបនេះមករួមក្រុម

Manchester United ត្រូវបានគេរាយការណ៍ថាបានបើកការពិភាក្សាជាមួយអ្នកតំណាងរបស់ Adrien Rabiot ជុំវិញការផ្លាស់ប្តូរដ៏មានសក្តានុពលមកកាន់ Old Trafford ហើយខ្សែបម្រើសញ្ជាតិបារាំងវ័យ ២៨ ឆ្នាំរូបនេះត្រូវបានចាប់អារម្មណ៍កាលពីរដូវកាលមុន ប៉ុន្តែកិច្ចសន្យារបស់គាត់និងផុតកំណត់នៅចុងខែមិថុនានេះ។

ប៉ុន្តែអ្នកចាត់ការទូទៅរបស់ United កំពុងពិចារណាម្តងទៀតថា​ Rabiot ជាជម្រើសខ្សែបម្រើសម្រាប់គាត់ឬយ៉ាងណា ហើយទំនាក់ទំនងរបស់គាត់ត្រូវបានធ្វើឡើងជាមួយក្រុមរបស់ Rabiot នេះបើយោងតាម The Athletic ការពង្រឹងតំបន់ខ្សែបម្រើរបស់ United គឺជាអាទិភាពបំផុតសម្រាប់ Ten Hag នៅរដូវក្តៅនេះដោយ United បានដាក់សំណើរលើកទីបី ៥៥ លានផោន សម្រាប់ Mason Mount របស់ Chelsea ហើយបានងាកមកចាប់អារម្មណ៍លើ Moises Caicedo ដែលមានតម្លៃ ៨០ លានផោនរបស់ Brighton វិញ។

Rabiot អាចនិងក្លាយជាជម្រើសជំនួស ឬជាខ្សែបម្រើបន្ថែមដូចជា Fred, Donny van de Beek និង Scott McTominay ទាំងអស់នៅក្នុងបញ្ជី “សម្រាប់លក់” នៅរដូវក្តៅនេះហើយ United ចង់បាន ២០ លានផោនសម្រាប់ Van de Beek ដែលពេលវេលារបស់គាត់នៅ Old Trafford បានបង្ហាញឲ្យឃើញពីការខកចិត្តយ៉ាងខ្លាំងដោយសារតែមិនមានឱកាសក្នុងការប្រកួត និងរបួសផងដែរ៕

ប្រភព៖ SportBible

អត្ថបទដែលជាប់ទាក់ទង